សមាជិក សមាជិការសមាគមន អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានរៀបចំពិធី បំពាក់មេដាយកិត្តិយសសមាគមជូនចំនួន ១០៨នាក់

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ បានរៀបចំពិធី​ បំពាក់​មេដាយ​ ជូន​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះវិហារ​ ចំនួន​ ១០៨នាក់។

ពិធីនេះធ្វើឡើង​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ នៅសាលាស្រុកឆែប​ ខេត្ដព្រះវិហារ​ ។

ឯកឧត្ត ច័ន្ទ​ សុភ័ក្ដ្រា​ ប្រធានសមាគមខេត្ត បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ ដែល​បានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។

ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ប្រធានបានសូមកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។

​ នៅក្នុង​ឱកាស​បំពាក់មេដាយនោះ​ដែរ​ ឯកឧត្តម​ ប្រធាន​ បាននាំយកថវិការដែល​ជាអំណោយ​ដ៍ថ្លៃថ្លា​របស់​ សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផ្ដល់ជូនក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​ ៥០,០០០រៀលកំដរដៃបងប្អូន​ផងដែ​រ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *