រដ្ឋមន្ត្រីក្រសួងកសិកម្មដាក់វិធានការម៉ឺងមាត់ឱ្យបង្រាបជនសង្ស័យប្រើប្រាស់ឧបករណ៍ឆក់ត្រី

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់វិធានការម៉ឺងមាត់ឱ្យមន្ត្រីជំនាញជលផលធ្វើការស្រាវជ្រាវនិង បង្រាបបទល្មើសហើយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ឆក់ បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ និងត្រីផ្សោត ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់ ។

ក្នុងពិធីប្រគល់ទូកម៉ាស៊ីនចំនួន៥គ្រឿងនិងឧបករណ៍ប្រើប្រាស់សម្រាប់បង្ក្រាប់បទល្មើសនេសាទនៅខេត្តស្ទឹងត្រែង ឯកឧត្តមឌិតឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖  សត្វផ្សោតនិងត្រីមេពូជនៅទន្លេមេគង្គលើជាសម្បត្តិធនធានរបស់ជាតិយើង  ដូចនេះមន្ត្រីជំនាញត្រូវបង្កើនបន្ថែមប្រយុទ្ទប្រឆាំងការនេសាទល្មើសច្បាប់ អនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយអន្តរស្ថាប័នស្របតាមនិតិវិធីជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ ជនសង្ស័យលួចប្រើឧបករណ៍ឆក់គឺខុសច្បាប់ទាំងស្រុងតែម្តង ហើយយើងត្រូវតែកំទេចចោល  មិនចាំបាច់ទាល់តែចាប់វាបានកំពុងតែធ្វើសកម្មភាពឆក់នោះទេ នៅតាមភូមិឃុំយើងមានប្រជាការពារ នៅតាមដងទេន្លេយើងមានឆ្នាំ មានអ្នកស្ម័គ្រចិត្ត សហកមន៍នេសាទ ដែលត្រូវធ្វើការ ជាមួយមន្ត្រីជលផល  ជាមួយប៉ូលីស និងជាមួយព្រះរាជអាជ្ញាផងដែរ (សំឡេង)កំណត់មុខសញ្ញាឆក់និងលើគោកក៍ខុសច្បាប់ដែរ  អាឆក់និង  ឱ្យតែមានម៉ាស៊ីនឆក់ អានិងតែដឹងតែខុសច្បាប់ហើយ   មិនចាំបាច់តែទៅឃើញគាត់ចេញមកឆក់ទេ  រកបានអាប្រដាប់ឆក់និងនៅកន្លែងណា  កន្លែងនិងហើយបទល្មើស   មនុស្សអ្នកកាន់ប្រដាប់ឆក់    មកពីណាស្រាវមួយខ្សែនិងមកអានិងការងារជលផលយើងនៅខេត្តស្ទឹងត្រែង    ដែលត្រូវធ្វើជាមួយសមត្ថកិច្ច  ។

លោកស្រីសំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖ កិច្ចការងារនេះមន្ត្រីជំនាញកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើល្បាតផង និងធ្វើការផ្សព្វផ្សាយច្បាប់ជលផលផងដើម្បីឱ្យប្រជាអ្នកនេសាទកុំប្រើឧបករណ៍ខុសច្បាប់សម្រាប់ធ្វើនេសាទ ។

លោកបន្តថា៖នៅក្នុងខែឧសភារដូវបិទនេសាទនេះមន្ត្រីជលផលធ្វើការបង្ក្រាប់បទល្មើសនេសាទបានចំនួន២០លើក អប់រំអ្នកនេសាទចំនួន៥២នាក់-ធ្វើកិច្ចសន្យា២០នាក់ – ដកហូតឧបករណ៍ល្មើសតាមអន្លង់អភិរក្សត្រីមេពូជ និងនៅតាមអន្លងអភិរក្សសត្វផ្សោត បានមង៩.៤៥០ម៉ែត្រ -សន្ទូចរនង២.០៦៤ផ្លែ  –   របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ និងសម្ភារៈផ្សេងៗមួយចំនួនទៀតក្នុងរដូវបិទនេសាទនេះ ។

សូមបញ្ចាក់ថា៖ដើម្បីបង្កើនដល់ការអភិរក្សត្រីផ្សោតនិងត្រីមេពូជ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ទូកម៉ាស៊ីន២៥សេះបន្ថែមចំនួន៥គ្រឿង-ពិលបំភ្លឺខ្នាតធំចំនួន៥-ហ្សីលម៉ែលមើលឆ្ងាយចំនួន៥គ្រឿង និងឧបត្ថម្ភថវិកា៥លានរៀល ដល់មន្ត្រីជំនាញជលផល ដើម្បីបន្តការងារអភិរក្សត្រីផ្សោតនិងត្រីមេពូជឱ្យមានប្រសិទ្ធភាព។

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *