កណ្តាល ៖ ជនសង្ស័យ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី នៅចំណុចបន្ទប់ជួលលេខ២ និងលេខ៧ ស្ថិតនៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ៨នាក់(ស្រី០១នាក់)រួមមាន ១-ឈ្មោះ ចាន់ វ៉ាន់សាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករចាប់មាន់,២-ឈ្មោះ ស៊ន ឆានឈុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឈេី,៣-ឈ្មោះ លី យូឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង,៤-ឈ្មោះ ឡឹម ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិត,៥-ឈ្មោះ វ៉ន វ៉ាត់ធី ហៅវិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិត ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លេីក រយៈពេលឆ្នាំ៦ខែ បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន,៦-ឈ្មោះ សាត ស៊ីវលី ហៅស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិត ,៧-ឈ្មោះ មាស សំបូរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករចាប់មាន់ និង៨-ឈ្មោះ អ៊ុក ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាប់មាន់។ជនសង្ស័យទាំង៨នាក់រស់នៅភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន ០២កញ្ចប់ស្មើ៤២,៦១g, ម៉ូតូ០៤គ្រឿង ,អត្តសញ្ញាណបណ្ណ០២សន្លឹក(ឡឹមម៉ៅ និង វ៉នវ៉ាត់ធី),ទូរសព្ទដៃ០៧គ្រឿងនិងឧបករណ៍ប្រេីប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក បានទទួលព័ត៌មានពីមហាជនល្អថា«មានមុខសញ្ញាជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួលភូមិឃុំកេីតខាងលេី »។
ក្រោយពេលទទួលព័ត៌មានបានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មាសសំបូរ ដេីរចេញពីបន្ទប់ជួលលេខ៧ ធ្វេីការសួរនាំទេីបឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យបាន០៧នាក់ទៀត នៅបន្ទប់ជួលលេខ៧ ឃាត់០៤នាក់ និងបន្ទប់ជួលលេខ២ ឃាត់០៣នាក់ស្រី០១នាក់ សួរនាំបន្តតាមនីតិវិធី និងឆែកឆេរបន្ទប់ជួលលេខ៧ រកឃេីញថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន និងឆែកឆេរបន្ទប់ជួលលេខ២ រកឃេីញថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យម ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់វ៉ាន់សាក់ ឆ្លេីយថា«ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំជារបស់ខ្លួន មានបងម្នាក់មិនស្គាល់ យកមកឱ្យខ្លួនទុកលក់បន្ត ឱ្យមុខសញ្ញានៅខេត្តកំពង់ឆ្នាំង និងចែកបក្ខពួកលក់បន្តខ្លះ និងប្រេីប្រាស់ខ្លះ»។ ចំណែកឈ្មោះវ៉នវ៉ាត់ធី ឆ្លេីយថា«ថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យមជារបស់ខ្លួនទិញពីមុខសញ្ញាមិនស្គាល់ តម្លៃ១០ម៉ឺនរៀលទុកប្រេីប្រាស់ខ្លះជាមួយបក្ខពួកនិងលក់បន្តខ្លះ»។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ឌោយ ភាវុន