ប្រជាពលរដ្ឋ០២ភូមិរស់នៅ ឃុំទួលគ្រើល សម្ដែងក្ដីត្រេកអរ បន្ទាប់ពីទទួលបានស្ពានឈើមួយសម្រាប់ឆ្លងទៅមកក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ធំ.ស្ពានឈើឆ្លងកាត់ភូមិម្រាក(ក) និងភូមិម្រាក(ខ)ឃុំទួលគ្រឹល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានសាងសង់រួចក្រោមការដឹកនាំពីអាជ្ញាធររដ្ឋបាលឃុំទួលគ្រើល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅចំណុចភូមិនេះបានរៀបរាប់ថា មុនៗក្នុងមូលដ្ឋានរបស់គាត់ពេល​ភ្លៀង​រដូវវស្សាមានការលំបាកខ្លាំង​ ដោយសារកន្លែងនេះមានទឹកហូរខ្លាំងធ្វើឲ្យមានការហូរដាច់ដែលជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែពេលនេះ បាន​អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក និងរដ្ឋបាលឃុំទួលគ្រើល ព្រមទាំងប្រជាពលរដ្ឋបានសហការគ្នាធ្វើស្ពាន ឲ្យមានភាពល្អប្រសើរឡើងវិញ ដោយការកសាងស្ពានននេះធ្វើឲ្យអ្នកភូមិផ្សេងៗត្រេកអរសប្បាយរីករាយក្នុងការឆ្លងកាត់បានដោយសុវត្ថិភាព ។

លោក តុ សាគុន ដែលជាជំទប់ទី១ របស់ក្រុមប្រឹក្សាឃុំ និងជាអ្នកនាំពាក្យរបស់រដ្ឋបាលឃុំទួលគ្រើល បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកធ្វើដំណើរ និងដឹកកសិកផល​នានារបស់​បងប្អូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក រដ្ឋបាលឃុំបានសិក្សា និងមានការសហការល្អពីប្រជាពលរដ្ឋ ដើម្បីធ្វើការកសាងស្ពានឈើឆ្លងតែម្ដង ក្នុងការធ្វើដំណើរឆ្លងកាត់មួយរយៈសិន មុននិងមានគម្រោងសាងសង់ស្ពានថ្ម។ លោកបន្តថា កត្ដាទាំងអស់នេះហើយ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់​ពីរាជរដ្ឋាភិបាល​ និង​អាជ្ញាធរថ្នាក់ក្រោម ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់ ដើម្បីអភិវឌ្ឍឲ្យមានការរីកចម្រើនបានលើគ្រប់វិស័យ។

ជាចុងក្រោយលោក ក្រុមប្រឹក្សាឃុំទួលគ្រើល បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ឲ្យចូលរួមថែរក្សា ទ្រព្យសម្បត្តិនេះទាំងអស់គ្នានិងចូលរួមសហគ្នាបន្តទៀត ដើម្បីមូលដ្ឋានយើង នឹងប្រទេសជាតិមានការរីកចម្រើន។ រដូវវស្សាជិតមកដល់ហើយ ដោយស្ពានឈើពីមុនមានការទ្រុឌទ្រោម និងខូចខាតជាច្រើនកន្លែងទើបការងារបានសហការគ្នាកសាងស្ពានឈើនេះឡើងវិញ ងាយស្រួលដល់បងប្អូនធ្វើចរាចរណ៍ទៅមកប្រកបដោយសុវត្ថិភាព គឺសូមចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធដែលមាននៅក្នុងមូលដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *