ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ថ្លែងអំណរគុណដល់សប្បុរសជន និងក្រុមការងារក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុមណ្ឌលនានានៃខេត្តប៉ៃលិន ក្នុងនាមក្រុមការងារលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសប្បុរសជនក្នុងខេត្តនេះ ដែលបានជួយឧបត្ថម្ភ បន្លែ និងម្ហូបអាហារដូចជា ៖ទី១- មន្ទីរអភិវឌ្ឍជនបទខេត្តប៉ៃលិន បន្តឧបត្ថម្ភ អង្ករ១០០គីឡូក្រាម ស្ពៃក្ដោប ២០០គីឡូក្រាម

ទី២- លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ឧបត្ថម្ភឆៃថាវ៥០០គីឡូក្រាម ស្ពៃក្ដោប៣២០គីឡូក្រាម សណ្ដែកកួរ៩០គីឡូក្រាម សរុបរួម៩១០គីឡូក្រាម ។ ទី៣- លោកវរសេនីយ៍ទោ សុង បុងគូរូ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក រ៉ឹង សុខុម ម្ចាស់ហាងសែនសប្បាយ លោកវីរសេនីយ៍ត្រី ពៅ វណ្ណ: នាយករងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ទោ ជា សុផន នាយរងការិយាល័យអនុវត្តនីតិវិធី និង ស៊ើបអង្កេត លោកវរសេនីយ៍ទោ ឆោម រំចង់ នាយការិយាល័យគណនេយ្យ, លោកអនុសេនីយ៍ឯក កើត សុភា នាយរងការិយាល័យវិទ្យុទាក់ទង លោកអនុសេនីយ៍ទោ យៀន សំណាង នាយផ្នែកកម្មសិទ្ធបញ្ញា  រួមគ្នាឧបត្ថម្ភទឹកសុទ្ធចំនួន៣០០យួរ ។

ទី៤- លោកវរសេនីយ៍ទោ សួន ដាលីន ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃច្រកទ្វសរអន្តរជាតិព្រំ ឧបត្ថម្ភចានបាយ-គុយទាវ ១០,០០០ចាន និងស្លាបព្រាជ័រ ៥,០០០ ដើម ។ប្រភពបន្តថា បន្លែ និងម្ហូបអាហារទាំងអស់ខាងលើ គឺជូនដល់ក្រុមការងាររបស់លោកជំទាវអភិបាលខេត្ត ដើម្បីរៀបចំសម្រាប់ផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តប៉ៃលិន។លើសពីនេះ ទឹកចិត្តសប្បុរសជន ពិតជាបានបង្ហាញពីសាមគ្គីភាពរវាងក្រុមគ្រួសារខ្មែរ ចេះជួយគ្នាក្នុងគ្រាលំបាក ។ ម្យ៉ាងវិញទៀត ទឹកចិត្តដ៍ថ្លៃថ្លានេះ បានចូលរួមចំណែកជាមួយនឹងលោកជំទាវ អភិបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ក៍ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *