ពោធិ៍សាត់ :សមត្ថកិច្ចនគបាលស្រុកក្រគខេត្តពោធិសាត់បញ្ជូនឪពុកបង្កើតរំលោភកូនស្រីខ្លួនឯងបានសម្រេចទៅមន្ត្រីជំនាញខេត្តដើម្បីបន្តនិតិវិធី ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះនៅចំណុចភូមិស្វាយ.ស ជាអន្សាចំបក់ ស្រុកក្រគខេត្តពោធិសាត់។មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាឪពុកចិត្តតិរច្ឆានខាងលមានឈ្មោះ ឡូត រដ្ឋា ហៅ សៅ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ ស្រុកកើតហេតុខាងលើនិងមានប្រពន្ធនិងកូនចំនួន២នាក់រសនៅក្នុងបន្ទុកគ្រួសារ ចំណែកកូនស្រីរងគ្រោះអាយុ ១០ឆ្នាំ ។ប្រភពខាងលើដដែលបានអោយដឹងទៀតថា ស្រ្តីជាម្ដាយបានឃើញកូនស្រីដោយឃើញស្ថានសភាពស្លេកស្លាំង និងមានហូរឈាមមិនដាច់ក៏បានលួងលោមសាកសួកូនស្រីពីមូលហេតុ គ្រាដែលកូនស្រីបានរៀបរាប់ប្រាប់ម្ដាយជាហូរហែ ទើបបែករឿងហេតុ និងរាយការណ៍មកសមត្ថកិច្ចតែម្ដងអោយចាប់ខ្លួនឪពុកចិត្តតិរច្ឆានដែលមិនស្គាល់កូនរបស់ខ្លួន ៕ដោយសុក្ខារិន