ដោយសារឥទ្ធិពលគ្រឿងញៀន,បុរសម្នាក់អារកសម្លាប់ខ្លួន ក្នុងដេប៉ូស្រាបៀរអង្គរ

កណ្តាល ៖ បុរសម្នាក់ញៀនថ្នាំដល់កម្រិត រហូតធ្វើអត្តឃាតអារកសម្លាប់ខ្លួន នៅចំណុចក្នុងឃ្លាំងដេប៉ូស្រាបៀរអង្គរភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង១១និង១៣នាទីយប់ (ម៉ោងកាមេរ៉ាសុវត្ថិភាព) ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣ ។សមត្ថកិច្ចនិយាយថា ជនរងគ្រោះ‌ឈ្មោះ ស៊ា សុជាតិ ភេទប្រុស  អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករលើកអីវ៉ាន់ មានស្រុកកំណើត ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។តាមការបំភ្លឺឈ្មោះ ទុយ វណ្ណៈ ភេទប្រុស ធ្វើការជាមួយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះបានធ្វើការនៅឃ្លាំងស្រាបៀរអង្គររយៈពេល២ឆ្នាំមកហើយ ដោយស្នាកនៅរោងយាម។នៅថ្ងៃទី១៨ឧសភា២០២៣វេលាម៉ោង៤ល្ងឋច ជនរងគ្រោះបានមកពីយកអីវ៉ាន់អោយគេហើយក៏ចូលកន្លែងស្នាក់ទៅ ។បន្ទាប់មកក៏កម្មករប្រហែល៧នាក់នាំគ្នាទិញស្រាបៀរ១កេស ហូបនៅក្នុងឃ្លាំងហើយជនរងគ្រោះបានផឹកស្រាបៀរអស់ចំនួន២កំប៉ុង ក៏ទៅដេកនៅអង្រឹង និងអង្គុយក្នុងរោងយាម បន្ទាប់មកក៏នាំគ្នាទៅកន្លែងរៀងៗខ្លួន ដោយឃ្លាំងរោងចក្រត្រូវចាក់សោម៉ោង៩យប់។លុះនៅវេលាម៉ោង១១យប់ថ្ងៃខែដែល ដោយលឮសូរសំឡេងដូចមានមនុស្សក្អួត ច្រើនដង ក៏ចេញមកមើលនៅកន្លែងរោងជនរងគ្រោះសម្រាក ឃើញភ្លើងបិទហើយទ្វារដាក់គន្លឹះខាងក្នុង ក៏បានហៅឈ្មោះគុយ គុជ ឱ្យមកជួយមើល ។ពេលនោះក៏ចូលតាមចន្លោះរបង ចូលក្នុងដើម្បីបើកគន្លឹះ រួចបើកភ្លើងក៏មើលឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងថ្លុកឈាម ។បន្ទាប់មកក៏បាននាំគ្នាជួយមកមើល បានទៅប្រាប់កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ ពេលទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានដាច់បំពង់ខ្យល់ បានហៅឡានពេទ្យ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។យោងតាមលោកគ្រូពេទ្យនិងសមត្ថកិច្ចជំនាញបញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយសារអារក ធ្វើអត្តឃាតដោយសារឥទ្ធិពលគ្រឿងញៀន »។សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *