ភ្លៀងលាយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងអ្នកស្រុក១៥៩ខ្នង នៅស្រុកចំនួន៦ នៅក្រុងខេត្តបន្ទាយមានជ័យ អាជ្ញាធរកងកម្លាំងទាំងបីស្ថាប័នត្រៀមជួយជួសជុលរាប់រយនាក់

បន្ទាយមានជ័យ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងអ្នកស្រុក១៥៩ខ្នង នៅស្រុកចំនួន៦ នៅក្រុងខេត្តបន្ទាយមានជ័យអាជ្ញាធរកងកម្លាំងទាំងបីស្ថាប័នត្រៀមជួយជួសជុលរាប់រយនាក់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ដោយយោងតាមរបាយការណ៍និងព័ត៌មានទទួលនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅខេត្តបន្ទាយមានជ័យក្នុងចំណោម៩ស្រុក.ក្រុងមានមាន៦ស្រុក.ក្រុងដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋសរុបចំនួន១៥៩ខ្នងផ្ទះ និងរងរបួសស្រីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្ត្រាក់ផ្គររន្ទៈដែលភ្លៀងធ្លាក់មួយយប់ទាល់ភ្លឺទើបរាំង។

ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន៦ស្រុក/ក្រុងមានចំនួន១៥៩ខ្នងផ្ទះ និងរងរបួសស្រីម្នាក់ត្រូវបានសង្គ្រោះមាន១.ក្រុងប៉ោយប៉ែតប៉ះពាល់ សង្កាត់និមិត្តចំនួនចំនួន១៩ខ្នងផ្ទះ ២.ក្រុងសិរីសោភ័ណប៉ះពាល់២សង្កាត់ចំនួន២៧ខ្នងផ្ទះ ៣.ស្រុកស្វាយចេកប៉ះពាល់ចំនួន៤ឃុំចំនួន២៥ខ្នងផ្ទះ ៤.ស្រុកភ្នំស្រុកប៉ះពាល់២ឃុំចំនួន១៦ខ្នងផ្ទះ ៥.ស្រុកម៉ាឡៃប៉ះពាល់ចំនួន៤ឃុំមានចំនួន៣៦ខ្នងផ្ទះ និងរបួសស្រីម្នាក់ត្រូវបានសង្គ្រោះ ៦.ស្រុកអូរជ្រៅប៉ះពាល់ចំនួន៦ឃុំមានចំនួន៣៦ខ្នងផ្ទះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ខេត្តបន្ទាយមានជ័យក្នុងចំណោម៩ស្រុក.ក្រុងមាន៦ស្រុក.ក្រុងរងគ្រោះខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន១៥៩ខ្នងផ្ទះនិងរបួសស្រីម្នាក់ត្រូវបានសង្គ្រោះ ពេលនេះបានត្រៀមកម្លាំងទាំងបីស្ថាប័នមានកម្លាំងយោធា កងរាជអាវុធហត្ថ នគរបាល មិនតិចជាងរយនាក់បានចុះអន្តរាគមន៍ជួយជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់៕(សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *