ព្រះវិហារ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ នៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានចុះទៅទទួលកុលាលភាជន៍ និងឧបករណ៍ថ្មបុរាណពីអ្នកភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីយកមករក្សាទុក អភិរក្ស និងដាក់តាំងបង្ហាញនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារដើម្បីរក្សាការពារ និងអភិរក្សបន្ដ
លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងតម្កល់ឯកសារ ព្រមទាំងសហការី បានចុះទៅទទួលកុលាលភាជន៍មានចំនួន៧ និងឧបករណ៍ថ្មចំនួន២ដុំ ពីលោក គឹម ឈៀន ជានាយកសាលាបឋមសិក្សាកោងយោង ស្ថិតនៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុននិងប្រគល់ លោក គឹម ឈៀន បានបញ្ជាក់ថា នះជា វត្ថុបុរាណទាំងពីលោកដឹងក្ដីថ្ងៃណាមកលោកមិនដែលឃើញរបស់អស់នេះទេ របស់អស់នេះគឺមានតាំងពីសម័យមុនតែសម័យនេះក៏មិនដែលឃើញដែរ របស់នេះបានមកដោយសារ ពេលដែលកូនរបស់គាត់ភ្ជួរដីធ្វើចម្ការ ដែលមានចម្ងាយ៣គីឡូម៉ែត្រពីភូមិទើបប្រះឃើញ។
ដោយមានចិត្ដស្រលាញ់ និងខ្លាចបាត់បង់វត្ថុបុរាណផង លោក គឹម ឈៀន បានសម្រេចចិត្ដប្រគល់វត្ថុបុរាណទាំងនេះជូនមកសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ក្នុង និងតំបន់ជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ ប្រាសទកោះកេរក៏ដូចជាប្រសាទដដៃទៀត ពេលប្រទះឃើញ ឬក៏បានរក្សាទុកវត្ថុបុរាណនៅតាមផ្ទះ សូមមេត្តារាយការណ៍ ឬប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងគោលបំណង រក្សាការពារ អភិរក្សក៏ដូចជារៀបចំដាក់តាំងបង្ហាញ សម្រាប់សាធារៈជនទូទៅទស្សនា ស្វែងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌របស់ដូនតាយើង៕SKS