ខេត្តព្រះវិហាររយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិទទួលបានភ្ញៀវទេសចរជាង៤ម៉ឺននាក់កើនឡើងជាង១៥ភាគរយ

ព្រះវិហារៈ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត សារុបភ្ញៀវវមកកំសានក្នុងខេត្តព្រះវិហារនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ដែលត្រូវ នឹងថ្ងៃទី ១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្ត

នៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ និងទីតាំងរៀបចំសង្រ្កាន្តឆ្នាំថ្មីក្នុងខេត្ត ក៏ដូចទីវត្តអារាម សរុបមានចំនួន៤៤.៦៩៣ នាក់ នេះប្រៀបធៀបឆ្នាំ២០២២កើនឡើងចំនួន ១៥.៥០ % ក្នុងនេះមាន  -ភ្ញៀវជាតិចំនួន ៤៤.៥៥៥ នាក់ កើនឡើង ១៥.៥៤ %- ភ្ញៀវបរទេសចំនួន ១៣៨ នាក់ កើនឡើង ៣.៧៦ % ។

ចំណែកឯសន្តិសុខ សណ្ដាប់ធ្នាប់វិញនៅតាមរមណីដ្ឋាននានាឃើញថា មានភាពល្អប្រសើរមិនមានអ្វីគួអោយកត់សំគាល់ នេះជាកត្តាសុខសន្តិភាពសម្រាប់ផ្ដល់ឪកាសអោយបងប្អូនប្រជាពលរដ្ឋដើកំសានក៏ដូចជាធ្វើបុណ្យទាននៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *