ព្រះវិហារ÷ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានអញ្ជេីញជួបសំណេះសំណាល និងសួសុខទុក្ខជាមួយ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចំនួន៦០គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលអញ្ជើញមកពីបណ្ដាក្រុង-ស្រុក នៃខេត្ដព្រះវិហារ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជនដែលនិវត្តន៍ជន ជនពិការ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ឆ្នាំ២០២៣ស្អែកនេះ។
ឯកឧត្ដមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានពាំនាំប្រសាសន៏សួសុខទុក្ខ ពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចតែងតែគិតគួពីសុខទុក្ខបងប្អូនអតីតយុទ្ធជន និងជូនពរគ្រុប់ក្រុមគ្រួសារ និងសមប្រកបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះអំណោយដែលទទួលបានក្នុង មួយគ្រួសារៗ រួមមាន ៖ ១.អង្ករ ១ប៉េ ស្មេី៣០គីឡូក្រាម ២.មុី ១កេស ៣.ទឹកត្រី ១យួរ៤.ទឹកសុីអីវ ១យួរ ៥.ត្រីខ ១យួរ និងថវិការចំនួន ៤០.០០០រៀលផងដែ៕