ដោយ៖ ស៊ឹម ចរិយា
ព្រះវិហារ÷ នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធាប្រចាំ ខែមីនា ឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារយោធាប្រចាំ ខែមេសា ឆ្នាំ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ជូននាយទាហាន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការអញ្ជេីញចូលរួមពីសំណាក់ លោកមេបញ្ជាការរង មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក នាយការិយាល័យ ផ្នែក អង្គភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
នៅក្នុងពិធីនោះដែរ ឯកឧត្ដម មេបញ្ជាការ បានដាក់ចេញនូវផែនការមួយចំនួនដេីម្បីអនុវត្តបន្ដ និងបានផ្ដាំផ្ញេីដល់តាមបណ្ដាអង្គភាព ក្រុង-ស្រុក និងទីបញ្ជាការទឹស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងការងារទំនាក់ទំនងអោយបានល្អ ទប់ស្កាត់រាល់បទល្មើសផ្សែងៗ ពិសេសបញ្ហារគ្រឿងញៀន និងផ្សព្វផ្សាយពីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងសភាពការណ៍ថ្មីៗដល់អង្គប្រជុំ និងដាក់ចេញផែនការមួយចំនួន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានមកដល់នៅពេលខាងមុខនេះ គ្រប់អង្គភាពត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាលកងឯកភាពនូវយុទ្ធវិធី ជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងទៅតាមបណ្តាអង្គភាព សាមគ្គីភាពផ្ទៃក្នុងអង្គភាពអោយបានល្អ និងមិនអោយមានការប្រេីប្រាស់គ្រឿងញៀនជាដាច់ខាតនៅក្នុងអង្គភាព៕