ប្រតិភូក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ព័ន្ធមេត្រីភាព ប្រគល់ជូន នាយ-ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ប្រចាំនៅទិសប្រាសាទតាក្របី

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ណែម អឿត មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន អញ្ជើញទទួលលោក ញឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ព័ន្ធមេត្រីភាព ប្រគល់ជូន នាយ-ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងឧតរមានជ័យ ប្រចាំនៅទិសប្រាសាទតាក្របី។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង នាយសេនាធិការ ព្រមទាំងនាយ-ពលទាហាន មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះអំណោយរបស់ឯកឧត្តម រដ្ឋមន្រ្តី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ទំនុកបម្រុងដល់កងកម្លាំងសមរភូមិមុខនៅតាមខ្សែបន្ទាត់ព្រំដែន និងសមរភូមិក្រោយ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ  ព្រមទាំងមន្ត្រីទាំងអស់ក្នុងក្រសួង និងលោកប្រធានមន្ទីរ ព្រមទាំងសហការីទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *