ឃាត់ខ្លូនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិម្នាក់ ករណីកាប់រលំដើមឈើនិងការទន្ទ្រានដីព្រៃឈើនៅភូមិសាស្ត្រស្រុកស្វាយលើ

ខេត្តសៀមរាប៖កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់ខ្លូនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិម្នាក់ ករណីកាប់រលំដើមឈើនិងការទន្ទ្រានដីព្រៃឈើនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំ តាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកមែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា ដោយទទួលព័ត៌មានពីការកាប់រលំដើមឈើនិងការទន្ទ្រានដីព្រៃឈើ នាថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣កន្លងទៅនេះ  ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើនិងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស៊ើបអង្កេតដោយពិនិត្យជាក់ស្ដែងទីតាំងបទ ល្មើសព្រៃឈើ និងបានជួបប្រជុំជាមួយប្រជាពលរដ្ឋជាសមាជិកសហគមន៍ព្រៃឈើភូមិត្រពាំងពពេល ទទួលបានលទ្ឋផល ដូចខាងក្រោម៖១.ទីតាំងប្រព្រឹត្តបទល្មើសទីតាំងប្រព្រឹត្តបទល្មើសនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍ ។

លោកបន្តថា បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវដីមួយខ្សែ ប្រវែង ៥ គីឡូម៉ែត្រ តាមព្រំប្រទល់ព្រៃសហគមន៍ ។ អ្នកផ្ដើមកសាងផ្លូវនិងមេក្លោងប្រព្រឹត្តបទល្មើស មានឈ្មោះ ទិត សុខាក់ ជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងពពេលនិង ឈ្មោះ សរ ឈាន ជាអនុ ភូមិភូមិត្រពាំងពពេល។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា  សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ។ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើនិងសមាជិកសហគមន៍ព្រៃឈើបានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក ។ បទល្មើសកាប់រលំដើមឈើភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *