ដោយ៖ សេង ពីសិដ្ឋ
ព្រះវិហារ÷ នារសៀលថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានទទួលស្វាគមន៍គណៈប្រតិភូមេបញ្ជាការរងកងទ័ពស្ម័គចិត្តប្រជាជនវៀតណាមយោធភូមិភាគទី៧ ខេត្តបារៀ វង់តាវ ប្រទេសវៀតណាមចូលសួសុខទុក្ខសំណេះសំណាលនិងចុះអនុសារណៈរឹតចំណងសាមគ្គីភាពរវៀងកងទ័ពស្ម័គចិត្តប្រជាជនវៀតណាមយោធភូមិភាគទី៧ និងកងយោធពលខេមរភូមិន្ទ កម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ព.ស. ២៥៦៧ នាពេលខាងមុខនេះ ។
ឧត្ដមសេនីទោយ៏ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានស្វាគមន៏យ៉ាងកក់ក្ដៅចំពោះការធ្វើដំណើរសួសុខទុក្ខរបស់គណៈប្រតិភូវៀតណាម មកដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នេះសបញ្ជាក់អោយឃើញថា ក្នុងកិច្ចសហប្រតិបត្តការល្អ ពង្រឹងសម្ព័ន្ធមេត្រីភាព រវៀងកងទ័ព ទាំងពីប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ទោមេបញ្ជាការ បានបន្តថា ក្នុងដំណើរទស្សនកិច្ចនាលើកនេះជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីកងទ័ពយើងទាំងពីរដែលមានស្រាប់។
លោកវរៈសេនីយ៏ឯក ផាម ហ្វាំងត្វឹង មេបញ្ជាការរងយោធភូមិភាគទី៧ខេត្ត បារៀ វង់តាវ បានថ្លែងថាលោកពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅពី ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។
លោក មេបញ្ជាការរងយោធភូមិភាគទី៧ខេត្ត បារៀ វង់តាវ បានបន្តថា ការធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ ក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្តិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅយើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករួមទាំងលើកកម្ពស់វិស័យកងទ័ព ទាំងពីរប្រទេសឲ្យមានភាពសុខសាន្តផងដែរ៕