ព្រះវិហារ÷ ដើម្បីចូលរួអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ជសក័ព.ស២៥៦៧ ខាងមុននេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម កើត ឆែ តំណាងឲ្យឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨មិនាឆ្នាំ២០២៣ រួមនឹងប្រតិភូរួមដំណើរបានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវិរះកងទព័ វីរនគរបាលដែលឈរជើងការពារព្រំ ដែននៃកងពលធំ អន្តរាគមលេខ៣ទិសប្រាសាទព្រះវិហារព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចគតិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ឯកឧត្ដម ឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៏លេខ ៣បានថ្លែងថា៖ទោះបីស្ថានការណ៏នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តីតែកងទព័យើងមិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការនោះឡើយគឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។
ឧត្តមសេនីយ៏ឯក ស្រី ឌឹក ថ្លែងទៀតថា៖ដោយមានការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ពន្ធ័ភាពបានធ្វើឲ្យជីវភាពកងទព័និងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។
ឯ.ឧ កើត ឆែ មានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិបន្តទៀត នឹងគាំទ្រ ឯកឧត្តមបណ្ឌិត នាយឧត្តមសេនីយ៍ ហ៊ុនម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់ពេលអនាគត ។
ឯ.ឧបន្តថា៖ ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។