ពិធីចុះជួបសំណេះសំណាល និងទទួលសិក្ខាកាម កងពលធំអន្តរាគមន៍លេខ៣ដែលទើបបានបញ្ចប់ការហ្វឹកហ្វឺកជំនាញប្រឆាំងភេរវកម្មចំនួន៣០ នាក់ រយ:ពេល៩ខែ ដែលបានហ្វឹកហ្វឺន នៅបញ្ជាការដ្ឋានទ័ពពិសេស

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន អញ្ជើញក្នុងពិធីចុះជួបសំណេះសំណាល និងទទួលសិក្ខាកាមដែលទើបបានបញ្ចប់កាហ្វឹកហ្វឺកជំនាញប្រឆាំងភេរវកម្មរយ:ពេល៩ខែ ដែលបានហ្វឹកហ្វឺន នៅបញ្ជាការដ្ឋានទ័ពពិសេស ចំនួន៣០ នាក់  នាព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣បានមានប្រសាសន៍ថា ដោយយោងតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ថាកងកម្លាំងប្រឆាំងភេរវកម្មនេះ ក្រៅពីបទបញ្ជាមេបញ្ជាការ កងពល មិនអនុញ្ញាត ឲ្យមេបញ្ជាការរង នាយទាហានគ្រប់ឋានានុក្រម  ប្រើប្រាស់កងកម្លាំងនេះ ខុសពីជំនាញ បានឡើយ។

ក្នុងនោះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើ និងដាស់តឿនរំលឹកដល់សិក្ខាម ដែលទើបបញ្ចប់ការហ្វឹកហ្វឺនថ្មីៗនេះថា ការហ្វឹកហាត់ជំនាញប្រឆាំងភេរវកម្មនេះ ពិតជាមានសារ:ខាន់ណាស់សម្រាប់យើងជាកងទ័ព ជាយុទ្ធជនទំពាំងស្នងឫស្សី ជាសរសរទ្រូងការពារជាតិ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងដុសខាត់ និងអនុវត្ត នូវរាល់ចំណេះជំនាញ និងបទពិសោធន៍ ដែលគ្រូយោធាចារ្យទ័ពពិសេស បានបង្ហាត់បង្រៀនកន្លងមក និងរក្សាឲ្យបានដាច់ខាត នូវបទបញ្ជា ច្បាប់ វិន័យ សណ្តាប់ធ្នាប់ តស៊ូ ស្មោះត្រង់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពាជាតិ  សាសនា ព្រះមហាក្សត្រ និងការពារនាយករដ្ឋមន្ត្រីស្របច្បាប់ និងប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត។

ក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ដែលបានផ្តល់ទីកន្លែងស្នាក់អាស្រ័យ ឲ្យកងកម្លាំង របស់កងពលធំអន្តរាគមន៍៍លេខ៣ ចំនួន៣០រូប មានឱកាសក្នុងការហ្វឹកហ្វឺនប្រឆាំងភេរវកម្ម ដើម្បីក្រេបជញ្ជក់់យកចំណេះជំនាញ និងបទពិសោធន៍ យកមកបម្រើការដល់កងពលធំអន្តរាគមន៍លេខ៣វិញ និងថ្លែងអំណរគុណយ៉ាងជ្រៅផងដែរ ដល់លោកយោធាចារ្យ ដែលបានបង្ហាត់បង្រៀន ចែករំលែករាល់ចំណេះដឹង បទពិសោធន៍ និងអប់រំ វិន័យ សណ្តាប់ធ្នាប់ដោយអស់ពីកម្លាំងកាយចិត្ត បានផ្តល់សមត្ថភាពខ្ពស់ ស័ក្ដិសមជាកងទ័ព កងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានបំពាក់ និងឧបត្ថម្ភសំលាក់បំពាក់សម្ភារ: ឧបករណ៍ប្រើប្រាស់សម្រាប់ប្រឆាំភេរវកម្មជាឈុត ដល់នាយ និងពលទាហាន៩៦ រួមទាំងសិក្ខាកាម ៣០ក្នុងវរសេនាតូចស៊ើបការណ៍  កងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកផ្នែកប្រឆាំភេរវកម្ម ដោយចំណាយថវិកា សរុប៧០០០ដុល្លារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *