សាខាកាកបាទក្រហមកម្ពុជា ជួសជុលដំបូលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ប៉ើង

ខេត្តប៉ៃលិន ÷ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំ  ក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក  និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ចំនួន ២១ នាក់ ស្រី ៤ នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៥:៤០នាទីល្ងាចនាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ចំនួន ៥ ខ្នងផ្ទះ ១.មេគ្រួសារឈ្មោះ សួស សល់ ភេទប្រុស អាយុ ៦២ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២ សន្លឹក ស្ថិតក្នុងភូមិ កំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

២-មេគ្រួសារឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១៤ សន្លឹក ស្ថិតក្នុងភូមិ កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

៣-មេគ្រួសារឈ្មោះ ជូ មួក ភេទប្រុស អាយុ ៦៥ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២សន្លឹក ស្ថិតក្នុងភូមិ កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

៤.មេគ្រួសារឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ ៥×៧ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ២៥សន្លឹក ស្ថិតក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

៥.មេគ្រួសារឈ្មោះ ដៀវ ដឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ ៥×៦ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី  ទទួលបានស័ង្កសីចំនួន ១៥សន្លឹក ស្ថិតក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ទឹកសុទ្ធ ៥ យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ។

ក្នុងឱកាសនេះ លោកជំទាវអនុប្រធានអចិន្រ្តៃយ៍សាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់  លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ ដោយ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *