មេបញ្ជាការរង យោធភូមិភាគទី៤ ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណ:ជូនដល់សព មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣  ឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ បានអញ្ជើញដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈថ្នាក់ ឧត្តមសេនីយ៍ទោ ជូនដល់សពឧត្តមសេនីយ៍ត្រី សន វ៉ាន មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង ៤៥នាទីព្រឹក ដោយសាររបួសចាស់រើឡើងវិញ។ សពបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋាននៃសព ដែលនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ឧត្តមសេនីយ៍ទោ អេង ហឿង បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខកងកម្លាំង និងក្រុមគ្រួសារ ជាប់ជាប្រចាំ។ ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង បញ្ជាការដ្ឋានយោធភូមិភាគទី៤ សូមចូលរួមសំដែងនូវមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ មេបញ្ជាការរង ១រូប នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកន្លងមកលោកបានលះបង់ទាំងកម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។

ឯកឧត្តម មេបញ្ជាការរង និងបណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ ក៏បានអុជធូបបួងសួងឧទ្ទិសដល់ដួងវិញ្ញាក្ខន្ធសព ឧត្តមសេនីយ៍ទោ សន វ៉ាន់ សូមឲ្យបានទៅកាន់សុខគតិភព និងឋានបរមសុខកំុបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនោះ លោកមេបញ្ជាការរង នាយសេនាធិការ បាននាំយកថវិកា និងសម្ភារៈ បរិក្ខា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់គ្រួសារសព។

តំណាងក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង ចំពោះការយកចិត្តទុកដាក់ និងការគិតគូរដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម មេបញ្ជាការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *