កិច្ចប្រជុំបូកសារុបលទ្ធផលយោធា សន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយទិសដៅបន្តឆ្នាំ២០២១

ព្រះវិហារៈ នាព្រឹកថ្ងៃ ទី២ ខែមិនា ឆ្នាំ២០២១នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកកិច្ចប្រជុំបូកសារុបលទ្ធផលប្រចាំឆ្នាំ២០២០ និងទឹសដៅបន្តយោធាឆ្នាំ២០២១។

ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ទោ លៀង លេង មេបញ្ជាការរងយោធភូមិភាគទី៤ តំណាង ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី៤ និងមានការចូលរួមពីឯកឧត្ដមឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់សឹក រួមមេបញ្ជាការរង នាយការិយាល័យមេបញ្ជាការផ្នែកសឹករង៨ក្រុង ស្រុក  នាយ នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការទាំងមូលផងដែរ។

ក្រោយពីបានស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០២០រួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ លៀង លេង មេបញ្ជាការរងយោធភូមិភាគឡទី៤ បានក្រើនរំលឹកនិងជម្រុញបន្ថែមដល់នាយ នាយរង ពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើកិច្ចការងារការពារជាតិក៍ដូចជាការងារស្នូលត្រូវគោរពវិន័យនិធ្វើតាមបត់ដ្ឋានគតិយុទ្ធ លក្ខន្តិក របស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ចាប់ខ្ជួន ជាពិសេសសាមគ្គីផ្ទៃក្នុងរបស់អង្គភាព ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយបន្តការងារពី២០២០ទៅឆ្នាំ២០២១នេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសផ្សេងៗបន្តទៀត និងត្រូវចូលរួមអាណាម័យអោយបានល្អនិងទប់ស្កាត់ក្នុងការរីករាលដាលនៃជម្ងឺកូវិដ១៩តាមក្រសួងសុខាភិបាល និងត្រៀមកំលាំងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩នៅពេលខាងមុខនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *