ពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជ មហាពោធិ៍ បញ្ចៈសហស្សារាម ហៅវត្តពោធិ៍ប្រាំពាន់ដើមក្នុស្រុកគូលែនខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ចើញ ជាអធិបតីភាពក្នុងពិធីសម្ភោធឆ្លងសាលារៀន សាលាវិបស្សនា នឹងបញ្ចុះបឋមសិលាសាង សង់មណ្ឌលចិញ្ចឹម នឹងថែទាំមនុស្សចាស់ជរា ក្នុងវត្តព្រះបរមរាជ មហាពោធិ បញ្ចៈសហស្សារាម ហៅវត្តពោធ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសពិធីសម្ពោធនោះដែរ  ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានកសាងសមិទ្ធផលនានាលេចធ្លោយ៉ាងសន្ធឹកសន្ធាប់ តាំងពីអតីតកាល បច្ចុប្បន្ន និងអនាគត ខណៈសកម្មភាពនេះ គឺធ្វើឡើងដើម្បីភាពសុខសាន្ត និងរុងរឿងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ ឆ្នាំ មួយនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះវឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់នៃកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ ជាមួយនឹងជំនឿយ៉ាងមុតមាំនេះ សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើង៕ ដោយ៖ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *