លោកជំទាវបានស្រីមុំ ជួបសំណេះសំណាល និងជួយសម្របសម្រួលដល់អាជីវករដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាតជាងច្រើនាក់កំពុងមានបញ្ហា ត្រូវបានបបញ្ចប់ដោយភាពរីករាយយោងលើគោលនយោបាយឈ្នះឈ្នះគ្មានអ្នកចាញ់

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី ០២ មីនា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងជួយសម្របសម្រួលបញ្ចប់បញ្ហាអាជីវករដែលលក់ដូរនៅក្នុងបរិវេណរមណីដ្ឋានភ្នំយ៉ាតគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ។

ប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញបងប្អូន អាជីវករ លក់ដូរទីតាំង អាស្រម លោកយាយយ៉ាត ជាច្រើននាក់បាចូលរួមប្រជុំ ដើម្បីរៀបរយកន្លែងលក់ដូរ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតដែលទីតាំងនោះកំពុងរៀបចំកែច្នៃកុបតែងកែលម្អនិងឲ្យបងប្អូនប្រជាពលរដ្ឋឬអាជីវករដាក់វេនគ្នាលក់ដោយមិនប្រជែញគ្នានាំប៉ះពាល់ដល់អារម្ភភ្ញៀវទេសចរដែលមកកម្សាន្តនិងមកអុតធូបនៅទីនេះ។

ក្នុងការសម្របសម្រួលនេះដែរ ក៍មានការចូលរួមពីឯកឧត្តម សៅសារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិននិងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមសម្របសម្រួលផងដែរ។

ជាមួយគ្នា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៍សូមអោយបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ ឈប់ទំនាស់គ្នាទៀតទៅ យើងរួមគ្នាដើម្បីថែរក្សា សន្តិភាព ទទួលបានសេចក្តីសុខសប្បាយ

ហើយបងប្អូនអាចប្រកបមុខរបរដោយ សុខសុវត្ថិភាព ជាពិសេស បង្កើនទាក់ទាញ និង កាយវិការថ្លៃថ្នូរ ក្នុងការផ្តល់សេវា ពិសេសគឺរក្សាអានាម័យអោយបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញអារម្ម ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តខេត្តដោយក្តីរីករាយនិងកក់ក្តៅបំផុត៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *