អ្នកសារព័ត៌ម្នាក់ បានស្លាប់ ខណៈបង្គោលអង្រឹងរលំវាយចំក្បាលពេលកំពុងដេក

កំពង់ធំ៖ អ្នកសារព័ត៌មានពិការជើងម្ខាងម្នាក់ បានស្លាប់យ៉ាងអណោចអាធម្ម នៅពេលកំពុងដេកលុងលក់សុខៗ ត្រូវបានបង្គោលអង្រឹង ផ្នែកខាងចុងជើងរលំមកចំពីលើក្បាល។

ករណីនេះកើតឡើងវេលាម៉ោងរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ស្ថិតត្រង់មុខផ្លូវចូលមកព្រៃសហគមន៍បុស្សលាវ ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះឲ្យដឹងថា ដោយឃើញទីធ្លានៅទីនេះស្អាត និង ងងុយដេកផងនោះ ប្តីរបស់គាត់ បានប្រើឲ្យគាត់យកអង្រឹងមកចង តែគាត់ហុចអង្រឹងឲ្យហើយប្រាប់ថាឯងចងខ្លួនឯងទៅ។

ប្រភពដដែលបន្តទៀតថា នៅពេលដេកភ្លាមនោះមិនទាន់ដួលរលំបង្គោលអីទេ ប៉ុន្តែពេលចូលដេកក្នុងអង្រឹងមួយសន្ទុះក្រោយមក លាន់ស្នូរភឹសៗ ដោយមិនចាប់អារម្មណ៍ថារលំបង្គោលអង្រឹងនោះទេ ស្មានថាផ្ទុះហ្គាសឡាន ។ ភ្លាមនោះប្រពន្ធជនរងគ្រោះស្ទះចេញពីក្នុងឡានមកមើលស្រាប់តែឃើញប្តីរបស់គាត់ ដេកស្តូកនៅនឹងដី បាត់មាត់បាត់កឈឹង សូម្បីតែចលនាបន្តិចក៏គ្មានដែរ ទើបដឹងថាប្តីគាត់បានស្លាប់ទៅហើយ។

ករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡុច រ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានតួនាទីនិពន្ធនាយក  បំរើការងារក្នុងអង្គភាពគេហទំព័រ “ស្ពានសន្តិភាព”។ និងប្រពន្ធមានឈ្មោះ យ៉ែម ចន្ធី  អាយុ៦៤ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសលវិច្ច័យទៅលើសាកសពរួចសមត្ថកិច្ចបានបញ្ជាក់ថា ជនរង

គ្រោះពិតជាបានស្លាប់ដោយសារបង្គោលអង្រឹងដួលសង្កត់ពីលើ ពិតប្រាកដ បច្ចុប្បន្នសពប្រគលឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *