បើកសម្ភោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន

កំពង់ធំ÷ ពិធីបើកសម្ពោធដាក់ឲ្យប្រើទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន.ខេត្តកំពង់ធំ រាល់សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចជូនជាតិក្នុងរយៈពេល៤៤ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនា សម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ ។

នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ក្រោមការងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

ការលើកឡើងរបស់ឯកឧត្តមនៅក្នុងកម្មវិធីនេះគឺកន្លងគណបក្សសង្កាត់ពុំមានទីតាំងច្បាស់លាស់នៅឡើយ ហើយបានជួលផ្ទះប្រជាពលរដ្ឋធ្វើការបណ្តោះអាសន្នពីមួយឆ្នាំទៅមួយឆ្នាំ និងមានការចល័តទីតាំងជួលជាញឹកញាប់ ហើយជាកន្លែងមិនសមស្រម សម្រាប់បំពេញការងាររដ្ឋបាលទូទៅរបស់គណបក្សសង្កាត់ ជាពិសេសគឺមានការលំបាកពេលប្រជុំការងារ សំខាន់ៗរបស់គណបក្ស។

ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកា និងយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស ពង្រឹងពីតួនាទី/ភារកិច្ចរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានឲ្យបានបានរឹងមាំ និងមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ចំណាយទឹកប្រាក់អស់១៦.៩០៧ដុល្លារសហរដ្ឋអាមេរិក។

You might like

Leave a Reply

Your email address will not be published. Required fields are marked *