បន្ទាយមានជ័យ៖ កម្មកររុះរើអគារកាស៊ីណូដាច់ខ្សែកាបធ្លាក់ធ្លាយគ្រឿងក្នុងឈាមកកក្នុងពោះធ្វើកាតវៈកាត់ទាំងយប់រួចផុតពីគ្រោះថ្នាក់ហើយដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីឬមន្ទីពេទ្យខេត្តបន្ទាយមានជ័យ។
លោកវេជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីបានប្រាប់ថា៖ជនរងគ្រោះមានឈ្មោះ ជីវ ភឿក ភេទប្រុស អាយុ៥០ឆ្នាំ(មុខរបបកម្មកររុះអគារ)រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ជនរងគ្រោះឈ្មោះ ជីវ ភឿក បញ្ជូនចេញពីមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់មកដល់យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យតាមបច្ចេកទេសឃើញថាជនរងគ្រោះធ្លាយគ្រឿងក្នុងឬពោះវៀនបណ្តាលឈាមដក់ក្នុងពោះចុកឈឺធ្ងន់ធ្ងរ។
លោកវេជ្ជៈបណ្ឌិត ទុ បារាំង បានបញ្ជាក់ថា៖ ក្រោយស្ថានភាពអ្នកជម្ងឺឈឺធ្ងន់ធ្ងរត្រូវបានសង្គ្រោះបន្ទាន់ដោយធ្វើការវៈកាត់ទាំងយប់រំលងអាធ្រាតុចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយធ្វើការវៈកាត់រយៈពេលជិត២ម៉ោងទើបរួចរាល់ដោយលាងគ្រឿងក្នុងសម្អាតរហូតដល់ព្រឹកឡើងឃើញអាការៈល្អឡើងវិញរួចផុតពីគ្រោះថ្នាក់។
គួរបញ្ជាក់ថា៖ជនរងគ្រោះឈ្មោះ ជីវ ភឿក ជាកម្មកររុះរើអគារកាស៊ីណូដែលអគ្គីភ័យឆេះនៅដែលជនរងគ្រោះដាច់ខ្សែកាបគ្រឿងចក្រស្ទូចដែកបណ្តាលរអិលជើងធ្លាក់មកដីបណ្តាលរបួសធ្ងន់ធ្ងរនៅរសៀលថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៣នៅអគារកាស៊ីណូហ្ក្រេនដាយមិនស៊ីធី ត្រូវសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតហើយត្រូវបានសង្គ្រោះបន្តទៅកាន់មន្ទីពេទ្យខេត្ត៕(សៅនៅ)