អភិបាលស្រុកស្ទោងបានថ្លែងថា មានតែចំណេះដឹងធនធានមនុស្សទេដែលនាំឲ្យខ្លួនឯង និងប្រទេសជាតិមានកាអភិវឌ្ឍ

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងបុគ្គលិកអង្គការទស្សនពិភពលោកកម្ពុជា បានចែក កង់ចំនួន២៥០គ្រឿង និងភួយចំនួន៦៧៥ដល់ កុមារទំនុកបំរុងរបស់អង្គការទស្សនពិភពលោកកម្ពុជា មកពីឃុំចំនួន១២ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជា  ប្រជាជនអាមេរិកាំង និងប្រជាជនម៉ាឡេស៊ី។

ជាមួយនេះ អភិបាលស្រុកស្ទោង ក៏ណែនាំដល់សិស្សានុសិស្សគ្រប់រូប និងអាណាព្យបាលត្រូវត្រូវខិតខំសិក្សានិងឧបត្ថម្ភគាំទ្រការសិក្សារបស់បត្រធីតារបស់ខ្លួន ឲ្យបានខ្ពង់ខ្ពស់ទើបអាចនាំខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិយើងទាំងមូលបានរីកចំរើនខ្ពង់ខ្ពស់លើគ្រប់វិស័យស្របតាមយុគសម័យឌីជីថលទំនើបនេះ។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ម្ចាស់ជំនួយគឺប្រជាជនអាមេរិកាំង និងប្រជាជនម៉ាឡេស៊ី តាមរយៈអង្គការទស្សនពិភពលោកកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រ និងសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម លើកកម្ភស់ជីវភាព និងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក្នុងមូលដ្ឋាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ព្រមទាំងការចែកកង់ និងភួយដល់កុមារទំនុកបំរុងនៅពេលនេះផងដែរ។

លើសពីនេះទៀតលោក សាយ គឹមឡម ក៍បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ត្រូវបោះបង់ចោលនូវទស្សនៈអវិជ្ជមានមួយចំនួន ហើយបញ្ឈប់ការសិក្សារបស់កូនចៅ  ផ្ទុយទៅវិញត្រូវបង្កើនការយកចិត្តទុកដាក់ និងជំរុញការសិក្សារបស់កូនចៅឲ្យបានវែងឆ្ងាយជាធនធានមនុស្សពិតប្រាកដ។

ជាចុងបញ្ចប់លោក បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវមានឆន្ទៈមោះមុតក្នុងការសក្សារៀនសូត្រ ធ្វើខ្លួនជា(កូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ) គោរពច្បាប់ចរចរណ៍ នៅឲ្យឆ្ងាយពីគ្រឿងញៀនព្រមទាំងថែរក្សាកង់ដែលទទួលបាននៅពេលនេះឲ្យបានល្អ និងប្រើប្រាស់បានយូរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *