ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅនេះ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានរៀបចំពិធីបន្តរ បើកយុទ្ធនាការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ដូសទី៦ ជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន ព្រមទាំងនគរបាលព្រំដែនគោក ៧៩៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។
ឧត្តមសេនីយ៍ទោ ដួង សំនៀង បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ពអតីតយុទ្ធជន និងនគរបាលព្រំដែនគោក៧៩៣ ទាំងអស់ ក្រោយពីរទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៦ នេះរួចមក ត្រូវបន្តរថែទាំសុខភាពផ្ទាល់ខ្លួនឲបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ អនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមវិធានការ ប្រមុខរដ្ឋាភិបាល ៣កុំ ៣ការពារ ដែលជាវិធានការដ៍មានសារ:សំខាន់ ចំពោះខ្លួន ក្រុមគ្រួសារ អង្គភាព និងសង្គមជាតិយើង ដើម្បីជៀសផុតពីមេរោគរាតត្បាតដ៍កាចសាហាវមួយនេះ ។
ជំនួសមុខឲកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងនរគបាលព្រំដែនគោក៧៩៣ ឧត្តម សេនីយ៍ទោ ដួង សំនៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូ យកចិត្តទុកដាក់ ពីរសុខទុក្ខ សុខមាលភាព របស់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ កម្មករ កម្មការរិនី និយោជិក មន្រ្តីរាជការ ឲ្យរួចផុតពីរជំងឺកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយ:ការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេស ដើម្បីយកមកចាក់ជូន កងទ័ព គ្រួសារកងទ័ព នគរបាលព្រំដែនគោក និងអតីតយុទ្ធជន នាពេលនេះផងដែរ៕