អភិបាលខេត្តព្រះវិហារ នាំយកថវិកាសប្បុរសធម៌ជិត ៣០០លានរៀល ជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាតំណាងឱ្យមូលនិធិសប្បុរសធម៌ ដែលទទួលបានពីការបរិច្ចាករបស់លោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានដឹកនាំក្រុមការងារថ្នាក់ខេត្តនាំយកថវិកាចំនួន ២៩១លានរៀល ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សម្រាប់ចូលរួមឧបត្ថម្ភគាំទ្រការចំណាយក្នុង​សកម្មភាពពិនិត្យ ព្យាបាលជំងឺកុមារកម្ពុជា ដែលកំពុងត្រូវការចាំបាច់សេវារៀងរាល់ថ្ងៃ។

ថវិកាសប្បុរសធម៌ចំនួន ២៩១លានរៀល ដែលត្រូវបាននាំយកទៅប្រគល់ជូនមន្ទីរពេទ្យ​គន្ធបុប្ផា​នាពេលនេះ គឺជាថវិកាផ្ទាល់របស់លោកគ្រូ ​ អ្នកគ្រូនៅទូទាំងខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្ត​រៃអង្គាសគ្នាក្នុងមួយខែ ៥,០០០រៀល ​រយៈពេល០២ឆ្នាំ ​សម្រាប់កិច្ចការងារមនុស្សធម៌ទ្រទ្រង់​ដល់មូល​និធិមន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ នូវទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា ​ដែលបានស្ម័គ្រចិត្តបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ចូលរួមជួយ​ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នាបន្ដនិរន្ដរភាពនៃកិច្ចដំណើរ​ការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការ​បន្ដបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមាដោយឥតគិតថ្លៃ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *