វគ្គហ្វឹកហ្វឺនបំប៉នជំនាញថ្មើជើង ខ.គ ឆ្នាំ២០២២ ទីបញ្ជាការតំបន់ប្រតិបត្តិកាសឹងរងព្រះវិហារ យោធភូមិភាគទី៤ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការវរៈសេនាតូចលេខ១ តំបន់ប្រតិបត្តិកាសឹងរងព្រះវិហារ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ថ្មើរជើង ខ.គ ឆ្នាំ២០២២ ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៤ត្រូវបានបិទបញ្ចប់ ក្រោមអធីបតីភាព ឯកឧត្តម គីម រិទ្ទ្ធី អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង  នាយសេនាធិការរងយោធភូមិភាគទី៤ប្រចាំទឹសប្រាសាទព្រះវិហារ តំណាងភាស្តភាហិរិញ្ញវត្ថុទទួលបន្ទុកប្រាសាទព្រះវិហារ មេបញ្ជាការផ្នែកសឹករងតាមបណ្ដាក្រុង ស្រុកទូទាំងខេត្តមន្រ្តីរាជការស៊ីវិលរដ្ឋបាលខេត្តជាច្រើនរូបផងដែរ។

ឧត្ដមសេនីយ៏ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិកាសឹងរងព្រះវិហារ ជួសមុខអោយកម្មសិក្សាការីទាំងអស់ បានឡើងរាយការណ៏បញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញថ្មើជើងខ.គ ក្នុងឆ្នាំ២០២២ មានរយៈពេល ៤៥ថ្ងៃ ដែលមានសមាសភាពចូលរួមហ្វឹកហ្វឺន – គណៈកម្មការគ្រប់គ្រងវគ្គ ចំនួន ១០នាក់- យោធាចារ្យ ចំនួន ០៨នាក់- កម្មសិក្សាការីចំនួន ១៤៣នាក់ សារុប១៦១នាក់។

សិក្ខាកាមម្នាក់បានធ្វើការ ប្តេជ្ញាអស់ពីកម្លាំងកាយចិត្ត ស្មារតី គោរពនូវលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ខិតខំប្រឹងប្រែង ឧស្សាព្យាយាម យកចំណេះដឹងដែលខ្លួនបានរៀន យកមកអនុវត្ត និងបំរើការងារអោយអង្គភាពសម្រេចបានលទ្ធផលល្អ ទៅតាមបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យ និងជៀសវាងអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។

ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានផ្តាំផ្ញើដល់ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងកម្មសិក្សាការីទាំងអស់ក្រោយពេលបញ្ចប់វគ្គត្រូវយកចំណេះដឹងដែលខ្លួនមាន យកទៅអនុវត្ត និងបំរើការងារក្នុងអង្គភាព សម្រេចបាននូវលទ្ធផលល្អ ត្រូវចេះគោរពស្រលាញ់ សាមគ្គីភាពគ្នា គោរពវិន័យ ស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និង ប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយរដ្ឋមន្ត្រីនាពេលអនាគត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *