ផ្លូវក្រាលកៅស៊ូDBSTប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិតកំពុងលេចរូបរាងឡើងជាបណ្តើរៗសំរាប់ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋក្នុងឆ្នាំ

ខេត្តស្វាយរៀង៖បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បាទីក្រុងបាវិតក៏ដូចជាអ្នកដែលបានធ្វើដំណើរតាមផ្លូវតាព្រឹមកំពុងក្រាលកៅស៊ូDBSTមួយខ្សែប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទស្ថិតក្នុងសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀង បានសម្តែងនូវការសប្បាយរីករាយឥតឧបមាខណ:ពេលដែលផ្លូវមួយខ្សែនេះបាននឹងកំពុងលេចចេញជារូបរាងជាបណ្តើរៗសំរាប់ជាចំណងដៃថ្មីរបស់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣នេះ។

បងស្រីឈ្មោះ វ៉ា ចាន់ដាវី សព្វថ្ងៃជាប្រជាពលរដ្ឋរស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត នៅថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ឲ្យដឹងថា: ថ្នល់នេះកាលពីមុនមានការលំបាកខ្លាំងណាស់ខែវស្សាមានទឹកដក់ត្រឹមជង្គង់ ជិះផងវាផង។ ឥឡូវនេះបានរាជរដ្ឋាភិបាលមកធ្វើផ្លូវក្រាលកៅស៊ូមួយខ្សែនេះដោយបានចាក់កៅស៊ូ DBST ហើយក៏លែងមានការលំបាកដល់ប្រជាជននោះដែរ។បងស្រីសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានធ្វើថ្នល់ឱ្យសង្កាត់បាទីនាពេលនេះពីព្រោះថា:បងស្រី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅគឺជួបការលំបាកយូរហើយដល់ឥឡូវនេះបានថ្នល់ថ្មីគឺមានចិត្តសប្បាយរីករាយណាស់។បងស្រីដដែលបានបន្តទៀតថា: នៅពេលបានថ្នល់ថ្មីមួយខ្សែនេះក្រុមគ្រួសាររបស់គាត់ក៏បានធ្វើរីហ្គែរប្រព័ន្ធលូបង្ហូរទឹករួចជាស្រេចនៅពេលមានភ្លៀងធ្លាក់ចុះមកទឹកអាចហូរធ្លាក់ចូលរីហ្គាប្រព័ន្ធរំដោះទឹកតែម្ដង។

លោក គឹម ថុន សព្វថ្ងៃមានទីលំនៅឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀងដែលជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះក៏បានមានប្រសាសន៍លើកឡើងផងដែរថា: កន្លងមកផ្លូវតាព្រឹមនេះគឺមានការលំបាកចាប់ពីដងទង់រហូតដល់ផ្លូវបាវិតនេះតែម្ដង។ ឥឡូវទើបឆ្នាំហ្នឹងឃើញរាជរដ្ឋាភិបាល.អាជ្ញាធរ.លោកអភិបាលក្រុងបាវិត.លោកចៅសង្កាត់ធ្វើផ្លូវល្អឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលទោះបីជាពេលឥឡូវនេះមិនទាន់បានស្រួលក៏ពិតមែនប៉ុន្តែនៅពេលបានក្រាលកៅស៊ូទើបបានស្រួល។ លោកសូមអរគុណចំពោះដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចហ៊ុនសែនដែលលោកបានធ្វើផ្លូវឲ្យកូនចៅបានងាយស្រួលក្នុងការរកស៊ីប្រចាំថ្ងៃ។

សូមរំលឹកផងដែរថា:ផ្លូវក្រាលកៅស៊ូDBSTប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រស្ថិតនៅក្នុងសង្កាត់បាទីក្រុងបាវិតត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់បាទី កងកម្លាំងទាំងបីប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *