ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដឹកនាំកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះវិហាៈ ថ្ងៃច័ន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១  លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំ លោក លោកស្រី ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់អោយយកចិត្តទុកដាក់ក្នុងការគោរពវិន័យ និងកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់អំពីបញ្ហាជំងឺកូវីដ-១៩ ដែលកំពុង រីករាលដាលនៅក្នុងសហគមន៍ ត្រូវ យកចិត្ដទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រៀមរៀបចំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលខាងមុខនេះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *