ទីបញ្ជាការតំបន់ប្រតិត្តិការសឹករងព្រះវិហារ ប្រមូលកម្លាំងគោរពទង់ជាតិ និងផ្សព្វផ្សាយផែនការថ្មីៗពីថ្នាក់លើ

នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិនា ឆ្នាំ ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញចូលរួមពិធីគោរពទង់ជាតិ និងផ្សព្វផ្សាយផែនការថ្មីៗថ្នាក់លើប្រគល់ជូន នៅទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ។

នៅក្នុងពិធីគោរពទង់ជាតិនោះផងដែរ ឯកឧត្ដម មេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង នឹងពលទាហាន ទាំងអស់ ត្រូវយកចិត្ដទុកដាក់អំពីបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍ និងត្រូវយកចិត្ដទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រៀមរៀបចំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់នាយទាំហាន នាយទាហានរង ពលទាហាន នាពេលខាងមុខនេះផងដែ។

នាឱកាសនោះដែ ឯកឧត្ដម មេបញ្ជាការបានជម្រុញបន្ថែមទៅដល់នាយ នាយទាហានរង ពលទាហាន នាយការិយាល័យចំណុះទីបញ្ជាការទាំងអស់ត្រូវគោរពតួនាទីភារកិច្ច លក្ខន្តិករបស់កងយោធពលខេមរៈភូមិន្ទ លើការងារជំនាញ ក៍ដូចការងារស្នូលដែលយើងបន្តផែនការក្នុងឆ្នាំ២០២១នេះអោយកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់អង្គភាពរបស់យើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *