ព្រះវិហារៈ កាលពីវេលាម៉ោងប្រមាណ១.នឹង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០២១ស្ថិតនៅចំនុចភូមិសំបកសែនជ័យឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលមានម្ចាស់ឈ្មោះឆាយ ធឿន អាយុ៤២ឆ្នាំជាមន្ត្រីយោធាម្នាក់បំរើកាក្នុងអង្គភាពវរសេនាតូចលេខ៣៨១ចំណុះអោយកងពលតូចអន្តរាគមន៏លេខ៨ប្រចាំទិសទី១តំបន់ប្រាសាទព្រះវិហារប្រពន្ធឈ្មោះសម្បត្តិ សុធារីអាយុ៤១ឆ្នាំ ត្រូវបានអគ្គឺភ័យលេបត្របាក់ផ្ទះរបស់ពួកគាត់១ខ្នងទំហំទទឹង៥ម៉ែតxបណ្តោយ៧ម៉ែតដែលសង់អំពីឈើប្រកសង្ក័សីព្រមទាំងសម្ភារះនឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមានក្នុងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់តែ១ប៉្រព្រិចភ្នែកអស់រលីងគ្មានសល់។ បើតាមកាបញ្ជាក់ពីលោកប្រាក់ ភី មេឃុំស្រអែមបានអោយដឹងថាហេតុការអគ្គីភ័យនេះអាចបង្កឡើងដោយសារតែភ្លើងចង្ក្រានដែលដាំបាយហើយមិនបានពន្លត់អោយរលត់អស់ទើបបានបង្កអោយមានគ្រោះអគ្គឺភ័យនេះកើតឡើងយ៉ាងដូច្នេះ។
ដោយមោះឃើញពីផលលំបាក់របស់ក្រុមគ្រួសារមន្រ្តីយោធាដែលរងគ្រោះដោយគ្រោះអគី្គអភ័យបែបនោះលោក ប្រាក់ ភីមេឃុំស្រអែមក៏បានចូលរួមឩបត្ថម្ភនូវថវិការផ្ទាល់ខ្លួនរបស់លោកជូនដល់ទៅក្រុមគ្រួសារមន្ត្រីយោធាខាងលើចំនួន២០ម៉ឺនរៀល។
បន្ថែមពីនោះលោកក៏បានធ្វើកាផ្តាំផ្ញើរដល់បងប្អូនក្រុមគ្រួសារនាយនឹងពលទាហានក៏ដូចបងប្អូនប្រជាពលរដ្ឋជាទូទៅសូមអោយមានកាប្រុងប្រយត្ន័អោយបានខ្ពស់បំផុតទៅលើករណីគ្រោះអគ្គីភ័យនេះព្រោះថារដូវនេះវាជារដូវប្រាំងហើយអាកាសធាតុក្តៅនឹងមានខ្យល់ដែលជាកក្តាសំខាន់បំផុតក្នុងការបង្កអោយមានគ្រោះអគ្គឺភ័យកើតឡើង។ លោកបានធ្វើកាណែនាំដល់បងប្អូនប្រជាពលធ្វើយ៉ាងណាកាប់ឆ្កាព្រៃដែលមានដុះជុំវិញលំនៅដ្ឋានអោយបានស្អាតជានិច្ច នឹងមុនពេលធ្វើដំនើរប្រកបកិច្ចការក្រៅផ្ទះត្រូវពន្លត់ភ្លើងក្នុងចង្ក្រានឬក៏បិតប៉ារ៉ែតភ្លើងអោយបានជាមុនហើយ ជាពិសេសគឺត្រូវមានទឹកអោយបានពេញអាងឬក៏ពាងអោយបានជាប្រចាំផងដែរ៕SKS