ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ÷ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែមិគសិរឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២នេះ សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ
លោក ចេន រ៉ា អនុប្រធានសាខាសមាគម តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្ត បានដឹកនាំថ្នាក់ដឹកនាំសាខាខេត្ត សមាជិកសមាជិកាផ្នែកព័ត៍មានប្រតិកម្មរហ័ស និងអនុសាខាក្រុងព្រះវិហារ នាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សក្រីក្រចំនួន២៥នាក់ ស្ថិតនៅភូមិភារកិច្ច(ហៅភូមិយាយនាង)សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ក្នុងពិធីផ្ដល់សម្ភារៈសិក្សានោះដែរ លោក ចេន រ៉ា អនុប្រធានសមាគមខេត្ត ក៏បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសមាគម ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្ត្រៃយ៍ សមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្ត ឯកឧត្ដម បណ្ឌិត មុិញ បានកុសល ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត រួមនិងលោកវេជ្ជបណ្ឌិត ឯកទេស នុត សុធា ប្រធានសាខាសមាគមខេត្តចែកជូនដល់មាតាបិតាសិស្សដែលមកចូលរួមទទួលសម្ភារៈនិងបានជម្រុញដល់មាតាបិតាសិស្សធ្វើយ៉ាងណាឲ្យកូនៗទៅសិក្សាបានគ្រប់ៗគ្នានិងធ្វើការតាមដានសៀវភៅសិក្សារបស់ពួកគាត់ជាប់ជាប្រចាំ។
សមាសភាពចូលរួម៖ ១.ថ្នាក់ដឹកនាំសាខាសមាគមខេត្ត ២.ផ្នែកព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមខេត្ត ៣. អនុសាខាសមាគមក្រុងព្រះវិហារ សម្ភារៈសិក្សាផ្ដល់ជូនរួមមាន៖ ម្នាក់ៗទទួលបាន សៀវភៅ៤ក្បាល ប៊ិច២ដើម ដៃខ្មៅ២ដើម បន្ទាត់១ដើមរួមនិងថវិការមួយចំនួនផងដែរ៕