តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ បើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ គ ឆ្នាំ២០២២

ព្រះវិហារ÷ នាព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើង ខ គ ដល់នាយ នាយទាហាន នាយទាហានរង ពលទាហានចំណុះបញ្ជាការតំបន់ប្រតិបត្តិសឹករងព្រះវិហារ។ ពិធីនេះបានប្រារពធ្វើឡើងក្រោម អធិបតីភាព ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួម ពីឯកឧត្ដម តំណាងយោធភូមិភាគទី៤ ឯកឧត្ដម លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តអញ្ជើញចូលរួមជាច្រើនរូបផងដែរ។

ក្រោយពីបាន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានឡើងរាយការណ៍ជូនគណៈអធិបតីក្នុងការហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើង ខ គ រួចមក ឯកឧត្ដម គីម រិទ្ធី ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការសំណេះសំណាលដល់សក្ខាកាមដែលត្រូវហ្វឹកហាត់ទាំងអស់ក្នុងវគ្គហ្វឹកហ្វឺននេះ សូមឲ្យយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ស្ដាប់គ្រូបង្គោលបង្ហាត់បង្រៀនដើម្បីក្រេបជញ្ជក់ចំណេះដឹងឲ្យច្បាស់ក្នុងវិស័យការពារជាតិ ស្របតាមផែនការហ្វឹកហ្វឺនរបស់យោធភូមិភាគទី៤ អគ្គបញ្ជាការកងទ័ពជើងគោក ជាពិសេសក្រសួងការពារជាតិ នៃកងយោធពលខេរភូមិន្ទ។

ឯកឧត្ដម គីម រិទ្ធី ប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងនាមតំណាងយោធភូមិគាគទី៤ អគ្គបញ្ជាការកងទ័ពជើង ក៍ដូចជាក្រសួងការពារជាតិ សូមកោតសើរដល់កម្លាំងកងយោធពលខេមរភូមិន្ទដែលចូលរួមសហការបានល្អប្រសើរជាមួយស្ថាប័នផ្សេងៗដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក៍ដូចជាជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៍ប៊ិនប្រសពរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនធ្វើឲ្យប្រទេសជាតិរួចផុតពីភ្លើងសង្រ្គាមដ៍រាំរ៉ៃអស់ជាច្រើនទស្សវត្ត និងកើតមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យនាពេលនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *