រដ្ឋបាលសង្កាត់កំពង់ប្រណាក បានធ្វើការចែកសៀវភៅ ប៊ិច ដៃខ្មៅថវិការដល់សិស្សក្រីក្រចំនួន១១០នាក់

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ÷ សិស្សក្រីក្រចំនួន១១០នាក់មកពីតាមភូមិក្នុងសង្កាត់កំពង់ប្រណាក ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ រួមនិងថវិការមួយចំនួនពីសប្បរសជនតាមរយៈ សង្កាត់រដ្ឋបាលកំពង់ប្រណាក។

ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២២នេះក្នុងបរិវេណសាលាសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កម្មវិធីនេះមានការចូលរួម ពីលោក ឯ សារ៉ូ ប្រធានក្រុមប្រឹក្សាក្រុងព្រះវិហារ លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ លោក ចៅសង្កាត់ មាតាបីតា សិស្ស ជាច្រើនផងដែរ។

លោក ឯ សារ៉ូ ប្រធានក្រុមប្រឹក្សាក្រុងព្រះវិហារ បានថ្លែងកោតសសើរ ដល់រដ្ឋបាលសង្កាត់កំពង់ប្រណាក ដែលបានខិតខំប្រឹងប្រែងគៀងគរ រកជំនួយពីខាងក្រៅមកធ្វើការចែករំលែកជូនដល់សិស្សក្រីក្រខ្វះខាតសម្ភារៈសិក្សានាពេលនេះ។

លោក ស៊ាន សុធីរ័ត្ន ចៅសង្កាត់កំពង់ប្រណាក បានធ្វើការអំពាវនាវ រកជំនួយពីខាងក្រៅបន្តទៀតដើម្បីយកមកធ្វើការចែកដល់សិស្សដែលមានជីវភាពទន់ខ្សោយឲ្យពួកគាត់បានសិក្សាដូចគេដូចឯងនិងសូមថ្លែងអំណរគុណដល់សប្បរសជននានា ដែលតែងតែជួយឧបត្ថមគាំទ្រដល់រដ្ឋបាលសង្កាត់យើងខ្ញុំក្នុងការបំរើដល់កិច្ចការសង្គមផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងសិស្សម្នាក់ៗទទួលបានសៀវភៅ១០ក្បាល ខ្មៅដៃនិងប៊ិច២០ដើមបន្ទាត់1ព្រមទាំងថវិការចំនួន៥០០០រៀលផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *