ព្រះវិហារ ៖ បុរសចំនួន០២នាក់ត្រូវបានស្លាប់ដោយសាតែខ្សែភ្លើងឆក់ ក្នុងរណ្ដៅដី ខណៈចុះក្នុងរណ្ដៅដីមិនប្រយ័ត្នធ្វើអោយកម្មករទាំង២នាក់បានឆក់ស្លាប់ភ្លាមៗ ជនរងគ្រោះទាំង២នាក់ ជាកម្មករស៊ីឈ្នួលជីកករកាយរុករករ៉ែមាសដោយខុសច្បាប់អោយថៅកែឈ្មោះធា នឹងថៅកែឈ្មោះឆយ ដែលប្រកបអាវកម្មរ៉ែមាសខុសច្បាប់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅចំនុចតំបន់ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
ជនរងគ្រោះទី១ ឈ្មោះ ទាវ បុរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររ៉ែមាស ជនរងគ្រោះទី២មានឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខ
របរកម្មកររ៉ែមាស មានទីលំនៅភូមិ ត្រពាំងទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ក្នុងករណីឆក់ស្លាប់នោះដែរ សមត្ថកិច្ចជំនាញបានធ្វើកោសល្យទៅលើសពពិតថាបានស្លាប់ដោយសារឆក់ចរន្តភ្លើងពិតមែន និងប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងរកអ្នកទទួលខុសត្រូវធ្វើតាមនិតិវិធីច្បាប់ផងដែរ៕