ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ÷ ឯកឧត្ដម ជូ តុងអាន ទីប្រឹក្សាសាខាសមាគមសិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានក្រើនរំលឹកដាស់តឿនដល់សាខាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ក៏ដូចជាបណ្តាអនុសាខាសមាជិក សមាជិការទូទាំងខេត្តសូមរក្សាអោយបាននូវសាមគ្គីផ្ទៃក្នុង រួមគ្នាធ្វើកិច្ចការសង្គមអោយបានច្រើននិងបន្តថែរក្សាសន្តិភាពដែលមានស្រាប់ ដើម្បីអោយសមាជិក សមាជិកា បានយល់ដឹងកាន់តែច្បាស់ពី តំលៃសន្តិភាព ដោយប្រើយុទ្ធាការបណ្ដុះពង្រឹង គំនិតថែរក្សា និងស្រឡាញសន្តិភាព បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកសមាជិកា ទាំងអស់ទូទាំងខេត្ត ដើម្បីជម្រុញដល់ការគ្រប់គ្រងធនធានមនុស្ស ឲ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងច្បាស់លាស់ ។
ការថ្លែងបែបនេះ ឯកឧត្ដម អញ្ជើញជាអធិបតី សន្និបាតបូកសារុបលទ្ធិផលការងារឆ្នាំ២០២២ និងដាក់ទឹសដៅបន្តឆ្នាំ២០២៣របស់សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ នាព្រឹកថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ
ក្នុងពិធីសន្និបាតនេះមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថានានុក្រមសាខាខេត្ត អនុសាខា សមាជិក សមាជិកាទាំង៨ក្រុងស្រុកទូទាំងខេត្តចំនួន៤០០នាក់ផងដែរ។
ក្រោយពីបាន លោកវេជ្ជ បណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានឡើងអានរបាយការណ៍ជូនគណៈអធិបតីសារុបលទ្ធផលដែលសមាគមធ្វើបានក្នុងកិច្ចការសង្គមគិតចាប់ពីខែ មករា ឆ្នាំ២០២២រហូតមកដល់ខែវិច្ឆិការ ឆ្នាំ២០២២បានចំនួន២៧៧សកម្មភាព។ឯកឧត្ដម ជូ តុងអាន ទីប្រឹក្សាសាខាសមាគមសិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានកោតសសើរដល់សាខាសមាគមខេត្តក៏ដូចជាអនុសាខាតាមបណ្ដាក្រុងស្រុកដែលបានខិតខំពុះពាលះបង់កម្លាំងកាយចិត្តចំណាយធន់ធានផ្ទាល់ខ្លួនដើម្បីបំរើផលប្រយោជន៏ជាតិនិងប្រជាពលរដ្ឋរបស់យើង និងបានពាំនាំប្រសាសន៏ សួសុខទុកពីថ្នាក់ដឹកនាំសមាគម ជាពិសេស ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្រ្តៃយ៏សមាគម ឯកឧត្ដម ម៊ិញ បានកុសល ប្រធានសមាគមរួមនិងថ្នាក់ដឹកនាំដ៏ទៃទៀត ចែកជូនដល់ សមាជិក សមាជិការក្នុងអង្គសន្និបាតផងដែរ ជាចុងក្រោយឯកឧត្ដម ជូ តុងអាន ទីប្រឹក្សាសាខាសមាគមខេត្តបានប្រគល់ប័ណ្ណសសើរនិងជូនវត្ថុអនុស្សាវរីយ៏ដល់សាខាសមាគមនិងអនុសាខារួមទាំងពិសារអាហាសាមគ្គីរួមគ្នាផងដែរ៕