លោកជំទាវអភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខប្រជាកសិករ ខណ:ដំណាំបន្លែកសិកម្មធ្លាក់ថ្លៃ ខណ:ជួបនឹងវិបត្តិជម្ងឺកូវីដ១៩

ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញថា មួយរយ:ចុងក្រោយនេះ បន្លែកសិកម្ម មានការធ្លាក់ថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ ខណ:ជួបវិបត្តិជម្ងឺកូវីដ-១៩ ណាមួយប្រទេសជិតខាង គ្មានការបញ្ជាទិញ ទើបរហូតមដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទ មកពីមន្ទីរជុំវិញខេត្ត បានចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាកសិករ ដែលកំពុងដាំដុះបន្លែបង្កា ដូចជា សណ្តែកកួរ ត្រប់ស្រួយ ម្ទេស ត្រសក់ជាដើម នៅក្នុងភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅក្នុងកិច្ចចុះសួរសុខទុក្ខប្រជាកសិករនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ ន បានលើកទឹកចិត្ត ដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះនូវបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដូចៗ គ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ខណ:ពេលដែលទីផ្សារបរទេសមិនទទួលទិញដូចមុននោះទេ ព្រោះតែជួបនូវវិបត្តិកូវីដ-១៩ ជាសកល ។  លោកជំទាវបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែខាងលើ ត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលទិញបន្លែខាងលើ យកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើគីមីនោះឡើយ ។ ម្យ៉ាងវិញទៀត បើសិនជា មានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ ។  ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវឧស្សាហ៍ចុះតាម មូលដ្ឋាន ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា ។ លើសពីនេះ មន្រ្តីជំនាញ ត្រូវតែចងក្រងប្រជាពលរដ្ឋជាសហគមន៍ ងាយស្រួលក្នុងការបង្ហាត់បង្រៀនពីវិធីដាំដុះ ថែទាំ និងតាមស្តង់ដាទីផ្សារ ទើបបន្លែបង្កាទាំងនោះមានការគាំទ្រច្រើនពីអតិថិជន ។  លោកជំទាវអភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់ប្រពលរដ្ឋទាំងអស់ មេត្តាជួយគាំគ្របន្លែបង្កាដែលផលិតក្នុងស្រុក ព្រោះជាបន្លែធម្មជាតិ គ្មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពនោះ ទេ ចំណែកប្រជាកសិករ បានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំខេត្ត ប៉ៃលិន បានចុះសួរសុខទុក្ខ រហូតដល់កន្លែងដាំដុះ និងបានជួយទិញបន្លែបង្កាពួកគាត់រាប់រយគីឡូ ក្រាម ដើម្បីយកទៅធ្វើម្ហូបសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តឡីស័កក្នុងខេត្តប៉ៃលិន ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *