សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ

ព្រះវិហារ÷ ព្រឹកថ្ងៃសុក្រ ៨រោច  ខែមិគសិរ  ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២២ សាខាសមាគមសិស្ស​ និស្សិត​ បញ្ញវន្ត​ ក្មេងវត្ត ខេត្តព្រះវិហារបានធ្វើការប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២២ ដែលមានការចូលរួមថ្នាក់ដឹកនាំសាខាសមាគម និងអនុសាខាសមាគមទាំង៨ក្រុងស្រុក ចំនួន ២៣នាក់ ដែលចាប់ផ្តើមពីម៉ោង ៨ៈ០០នាទីព្រឹក ដល់ម៉ោង ១៦ៈ០០នាទីល្ងាច នៅទីស្នាក់ការសាខាសមាគមសិស្ស និស្សិត  បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ទទួលបានជោគជ័យ និងសម្រេចលទ្ធផលដូចខាងក្រោម៖

១.សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មាន ២៧៧ សកម្មភាព និងចំណាយថវិកាអស់ ៩៨,៣០៩,៨០០៛ ស្នើនឹង ២៣,៩៧៨$

២.កសាងសមាជិក សមាជិកា បានចំនួន ៩៨១នាក់ ស្រី ២៦២នាក់

៣.ជួយកសាងផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០១ខ្នង

៤.ចូលរួមចាក់ផ្លូវគ្រួសក្រហមលើផ្លូវលំ ចំនួន៣គីឡូម៉ែត្រ នៅស្រុកជាំក្សាន្ត

៥.ចូលរួមចាក់ផ្លូវគ្រួសក្រហមលើផ្លូវលំ ចំនួន១៥គីឡូម៉ែត្រ នៅស្រុកគូលែន

ទិសដៅបន្តសម្រាប់ឆ្នាំ២០២៣ មាន ១៧ចំនុច៖

  1. ពង្រីកអនុសាខាសមាគម ឲ្យបានគ្រប់ស្រុក 2. បន្តកសាងសមាជិក សមាជិកា សិស្ស និស្សិត បញ្ញវន្ត ឲ្យបាន ៦២៥នាក់ ក្នុងមួយស្រុកៗដើម្បីអោយពួកគាត់បានចូលរួមសកម្មភាពក្នុងសង្គមជាមួយសមាគម សិស្ស និសិ្សត បញ្ញវន្ត ក្មេងវត្ត ( ស.ស.ន.ប.វ ) ដោយប្រើយុទ្ធាការបណ្ដុះពង្រឹង និងថែរក្សា គំនិតស្រឡាញសន្តិភាព
  2. បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកសមាជិកា ទាំងអស់ទូទាំងខេត្ត
  3. ជម្រុញការគ្រប់គ្រងធនធានមនុស្ស ឲ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងច្បាស់លាស់
  4. បន្តចលនាជួយគ្នាទៅវិញទៅមកតាមលទ្ធភាពនៃសមាជិក សមាជិកានីមួយៗ
  5. បន្តចុះសំណេះសំណាលជាប្រចាំនៅតាមបណ្តាអនុសាខាទូទាំងខេត្ត
  6. បន្តប្រឹក្សាយោបល់ ដោះស្រាយបញ្ហា ស្វែងរកការងារ និងតម្រូវការផ្សេងៗជូនសមាជិក សមាជិកា
  7. ពង្រឹងសកម្មភាពមនុស្សធម៌តាមលទ្ធភាពជាក់ស្តែង
  8. ពង្រឹង និងពង្រីកការគ្រប់គ្រងបណ្តាញសង្គម និង គេហទំព័រសមាគម ឲ្យមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ ឬបង្កើត គេហទំព័រឬក្រុមផ្សេងៗតាមតម្រូវការជាក់ស្តែង
  9. ជម្រុញសមាជិក សមាជិកា សមាគមដែលគ្រប់អាយុឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ
  10. ជម្រុញសមាជិក សមាជិកា សមាគម ឱ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា
  11. ជម្រុញសមាជិក សមាជិកា សមាគម ឱ្យចូលរួមធ្វើអ្នកអង្គេតការណ៍បោះឆ្នោត
  12. លើកកម្ពស់ការចូលរួមសកម្មភាពកីឡា សិល្បៈ និងវប្បធម៌
  13. បន្ត និងបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និត និងល្អប្រសើរជាមួយព្រះសង្ឃ ព្រះចៅអធិការ គណៈគ្របគ្រងវត្ត មេគុណ និងអនុគុណជាដើម
  14. បង្កើនទំនាក់ទំនងជាមួយសមាគម អង្គការ និងដៃគូរផ្សេងៗ ដើម្បីពង្រឹងសកម្មភាពសមាគម
  15. បន្តអភិវឌ្ឍន៍ផ្នត់គំនិតជួយគ្នា ដើម្បីអភិវឌ្ឍន៍ជីវភាពសមាជិក និងប្រជាពលរដ្ឋមានការខ្វះខាត។

17.ធ្វើស្រែដើម្បីបានទិន្នផល សម្រាប់ធ្វើសកម្មភាពមនុស្សធម៌។

(ដោយ៖សេង ពិសិដ្ឋ ប្រធានព័ត៌មានប្រតិកម្មរហ័ស សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *