ប្រធានសមាគមន៍.លើកកម្ពស់ពលករអំពាវនាវដល់ អតីតពលករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវ ចូលរួមគាំទ្រដល់សមាគមន៍ ដើម្បីមានការរីកចំរើនទាំងអស់គ្នា

កំពង់ធំ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកស្រីឡេង ចាន់ណា ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងសមាជិកបានចូលជួបពិភាក្សាការងារជាមួយលោក អភិបាលស្រុកស្ទោង

ដែលចូលរួមពីលោកអធិការស្រុក និងអាជ្ញាធរភូមិឃុំផងប្រមាណជិត២០០នាក់។

ថ្លែងនៅក្នុងឱកាសនេះលោកស្រីប្រធានបាន អំពាវនាវដល់យុវជន បងប្អូនអតីតពលករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវ ចូលរួមគាំទ្រដល់សមាគម ដើម្បីសហគមន៍យើងមានការរីកចំរើនទាំងអស់គ្នា។

លោកស្រី ឡេង ចាន់ណា ប្រធានសមាគម បានបញ្ជាក់បន្ថែមថា សមាគមនឹងខិតខំ យកបញ្ហាផ្សេងៗដែលសហគមន៍បានលើកឡើងទៅធ្វើការពិភាក្សានិងដោះស្រាយ ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព ពលរដ្ឋតាមរយៈការផ្តល់ការងារ ជាពិសេសដល់បង ប្អូន អតីតពលករ ឱ្យប្រសើរឡើវិញ។ លើសពីនេះ សមាជិក សមាជិការសមាគមន៍នឹងទទួលបាននូវ សិទ្ធិគាំពារពិសេសពីសមាគមន៍ ហើយនឹងទទួលបានឱការងារពីសមាគម ពិសេសយុវជន និងអត្ថប្រយោជន៍ផ្សេងៗ។

ជាមួយនេះផងដែរ លោកស្រី ឡេង ចាន់ណា បានជំរុញផលិតភាពការងារតាមគ្រួសារ ដែលអាចនាំឲ្យយើងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារនិងសហគមន៍ទាំងមូលឱ្យបានល្អប្រសើរឡើងបាន ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះ អាជ្ញាធរមូលដ្ឋានមានសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំសមាគមដែលបានចុះបំពេញការងារទាក់ទងទៅនឹងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវ: ពង្រឹងសមត្ថភាពជំនាញដើម្បីមុខរបរក៏ដូចជាការស្វែងរក និងផ្តល់ឱកាសការងារដល់យុវជន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំនានានៅក្នុងស្រុក ដែលមានបំណងចង់លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ខ្លួន តាមរយការទទួលបានឱកាសការងារផ្សេងៗពីសមាគម ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *