លួចកាបូបលុយអ្នកគ្រូពេទ្យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូប អ្នកគ្រូពេទ្យ២នាក់ នៅគ្លីនិចផ្សេងគ្នា កាលពីថ្ងៃ​ទី១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង៥និង១៥នាទី​ល្ងាច នៅចំណុចនៅភូមិ​ពន់ចាន​ ឃុំ​ព្រែកស្លែង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

នគរបាលនិយាយថា ជនរងគ្រោះ​ ០២នាក់រួមមាន ១-ឈ្មោះ​ ហេង​ វាសនា ភេទ​ស្រី អាយុ​ ៣០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពន់ចាន​ ឃុំ​ព្រែកស្លែង​​​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​គ្រូពេទ្យ​និង២-ឈ្មោះ​ ហង់​ កែវ​កណ្ណិកា​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​មីង​ ឃុំ​បារគូ​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​គ្រូពេទ្យ​។

ចំណែកជនសង្ស័យ​ឈ្មោះ​​ ពៅ​ សុភ័ក្រ​្ត​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មានទីលំនៅភូមិ​ថ្នល់ទស្សិណ​ ឃុំក្រាំងធ្នង់​​ ស្រុក​បាទី​ ខេត្តតាកែវ​ មុខរបរ​មិនពិតប្រាក​ (ឃាត់​ខ្លួន​)។វត្ថុ​តាងចាប់​យក​រួមមាន​ ម៉ូតូ​ ០១គ្រឿង​ម៉ាកHonda Dream C125 ស៊េរី​ឆ្នាំ​ ២០១៧​ ពណ៌​ ខ្មៅ​ ពាក់​ស្លាកលេខ​ តាកែវ​ 1M-8239,បណ្ណ​ព័ត៌មាន​គណនី​ធនាគារ​អេស៊ីលីដា​ ០៣​ សន្លឹក​,កាត​ Wing ០៣​ សន្លឹក​, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ២សន្លឹក​, បណ្ណ​ចាក់វ៉ាក់សាំង​ ០១​ សន្លឹក​,កាត​ ATM ធនាគារ​អេស៊ីលីដា​ ០១​ សន្លឹក​,កាត​ ATM ធនាគារ​ ABA ០១​ សន្លឹក​,បណ្ណ​សម្គាល់​ទោចក្រយានយន្ត​ ០២​ សន្លឹក​,វិក្កយបត្រ​ ០២​ សន្លឹក​,បង្កាន់​ដៃ​ចុះ​បញ្ជាក់​ការចុះ​ឈ្មោះ​បោះឆ្នោត​ ០១​ សន្លឹក​និងកាបូប​ដៃ​ ពណ៌​ក្រឡាការូ​ ប្រផេះ​លាយខៀវ ជារបស់​ជនរងគ្រោះ​ឈ្មោះ​ ហង់​ កែវ​កណ្ណិកា។

នគរបាលបន្តថា​ ជនសង្ស័យ​ខាង​បាន​ធ្វើ​សកម្មភាព​លួចកាបូបអ្នកគ្រូពេទ្យ នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង​០២​លេីក គឺលេីកទី១​ នៅចំណុច​ភូមិ​ស្វាយ​មីង​ ឃុំ​បារគូ​ នាថ្ងៃទី​ ១៣​ ខែធ្នូ​ ឆ្នាំ​ ២០២២​វេលា​ម៉ោង​ ០៦និង៥១នាទីព្រឹក ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាង​លេីចេញពីផ្ទះ​របស់​ខ្លួន​មកម្តុំផ្សារ​កំពង់​កន្ទួត​ រួច​បានចូលពេទ្យឯកជនមួយកន្លែងយីហោ​ បន្ទប់​ពិព្រោះ​ជម្ងឺ​ និង​ ព្យាបាល​ សាន​ សុវណ្ណ​ ។

ពេល​ចូល​ទៅដល់​ជនសង្ស័យ​បាន​ឱ្យ​ជនរងគ្រោះ​ពិនិត្យ​ជំងឺ​របស់​ខ្លួន​ ពេល​ពិនិត្យ​រួច​ជនរងគ្រោះ​បាន​ប្រាប់ថា​« អូន​ឯង​លេីសឈាមហេីយ​»ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់ថា​អត់​អីទេ​ក៏ចេញ​ទៅបាត់ទៅ​, មួយសន្ទុះក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ជនរងគ្រោះ​ម្តង​ទៀត​បាន​ ហេីយបាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​របស់​ជនរងគ្រោះ​រួច​ជិះ​ម៉ូតូ​របស់​ត្រឡប់​មក​ផ្ទះ​វិញ​ ។

ក្រោយពេល​ជិះ​ម៉ូតូ​មកតាមផ្លូវដល់​ចំណុចតាមខ្នងប្រឡាយស្ថិតនៅភូមិ​ ឃ្លាំង​សម្បត្តិ​ ឃុំ​ពត់​ស​ ស្រុក​បាទី​ ខេត្ត​តាកែវ​ ជនសង្ស័យ​បាន​ឈប់ម៉ូតូឆែកមេីល​កាបូប​លុយរបស់​ជនរងគ្រោះ​ពុំ​ឃេីញ​មាន​លុយ​ មាន​តែ​ឯកសារ​ខាង​លើ​ក៏បោះកាបូបនោះចោលក្នុង​ព្រៃបាត់ទៅ​ រួច​ជិះ​ម៉ូតូ​ទៅដេក​នៅ​ផ្ទះរបស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ភូមិ​ឃ្លាំង​សម្បត្តិ​ ឃុំ​ពត់ស​ ស្រុក​បាទី​ ខេត្ត​តាកែវ​ ។

ចំណែកលេីកទី០២​ នៅចំណុច​ភូមិ​ឃុំ​កេីតហេតុ​ខាងលើ​ វេលាម៉ោង​៤ល្ងាច ថ្ងៃដដែល ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​អ៊ុំរបស់ខ្លួន​ខាងលើដោយ​ជិះ​មកតាមផ្លូវ​ជាតិ​លេខ​២ លុះមកចំណុច​កេីតហេតុ​ខាង​លើ​ជនសង្ស័យ​បាន​ជិះម៉ូតូចូលពេទ្យឯកជន​មួយ​កន្លែង​យីហោ​ បន្ទប់​ពិគ្រោះ​ និង​ ថែទាំជំងីទូទៅ​ ហេង​ វាសនា​ ស្ថិត​នៅ​ភូមិ​ឃុំ​កេីតហេតុខាងលេី​ ។ពេល​ចូល​ទៅដល់​ក្នុង​ពេទ្យ​ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថាខ្លួន​ចង់​វាស់ឈាម​ ពេល​នោះ​ជនរងគ្រោះ​បាន​ឱ្យ​ជនសង្ស័យ​អង្គុយ​លេី​កៅអី​ រួច​ជនរងគ្រោះ​ពិនិត្យ​ឈាម​ឱ្យ​ជនសង្ស័យ​ចំនួន​ពីរ​ដង​ ។

ពេល​ពិនិត្យ​ឈាម​រួច​ជនសង្ស័យ​បាន​សួរជនរង​គ្រោះរក​ទិញ​ទឹកដោះគោ​កូនក្មេង​ និង​ ទិញ​ ចានដែកងូតទឹកកូនក្មេង​ ,ពេល​ជនរងគ្រោះ​ឈោង​យកចានដែកងូតទឹក​កូនក្មេង​នៅលេីធ្នេីរ​ ពេល​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ក្រៀកក​ និង​ យកដៃខ្ទប់មាត់​ ច្របាច់​កជនរងគ្រោះ​ បោក​ផ្តួល​ទៅនឹងដី​ បំណង​ចង់​លួច​យក​លុយ​ ទូរសព្ទ​ និង​ សម្ភារផ្សេងៗ​ តែជនរងគ្រោះប្រឹងរេីបម្រាស់​ ខាំដៃ​របស់​ជនសង្ស័យ​ជាប់​។

ខណៈពេល​នោះ​ជនសង្ស័យ​បាន​ព្យាយាម​រត់​សំដៅ​ទៅ​ម៉ូតូ​ដេីម្បី​ជិះ​រត់​គេច​ខ្លួន​តែត្រូវ​បាន​ជនរងគ្រោះ​ និង​ អ្នក​ជិតខាង​បាន​ជួយចាប់​ជនសង្ស័យ​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែកស្លែង​ ។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែកស្លែង​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *