ឃាត់ក្មេងទំនើង១១នាក់ ទប់ស្កាត់មុនមិនឱ្យកើតមានបទល្មើស

កណ្តាល ៖ កម្លាំងនគរបាលស្រុកមុខកំពូល បានចុះបង្ក្រាបក្រុមក្មេងទំនើង១១នាក់ ទប់ស្កាត់មុនមិនឱ្យកើតមានបទល្មើស នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២រំលងអធ្រាត្រនេះ នៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលបានឱ្យដឹងថា ក្រុមក្មេងទំនើង១១នាក់រួមមាន ១-ឈ្មោះ បាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប, ២-ឈ្មោះ ហុង សីហា ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ត្រី, ៣-ឈ្មោះ  សុង ណារុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស,៤-ឈ្មោះ ផូ ផានិត ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ, ៥-ឈ្មោះ ធា វិលាក់ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ៦-ឈ្មោះ ធី សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ,៧-ឈ្មោះហេន សុយាណុន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស, ៨-ឈ្មោះ ឡូន សុភ័ក្រ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ,៩-ឈ្មោះ ថន វន្ថ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ១០-ឈ្មោះ ប៊ូ ឆវន្ត័ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ និង១១-ឈ្មោះជិន វ៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ពួកគេមានទីលំនៅឃុំព្រែកដំបងនិងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាកស្កូពីពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AF-5768 , ម៉ូតូម៉ាកស្កូពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាក ភ្នំពេញ 1JE-9432 , ម៉ូតូម៉ាកហុងដាC125 ស៊េរីពណ៌ខ្មៅ ឆ្នាំ2019 ពាក់ស្លាកលេខ ភ្នំពេញ 1HO-5829 ,ម៉ូតូម៉ាក ហុងដា C125ពណ៌ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល1AD-6175 ,ម៉ូតូម៉ាកហុងដាC125ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ គ្មានស្លាក, បៀរលីឡុងចំនួនហ៊ូនិងកន្សែងពោះគោចំនួន០១។

នគរបាលបន្តថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង០១និង៣០នាទីអធ្រាត្រ ក្រុមក្មេងទំនើងខាងលើបានប្រមូលផ្តុំគ្នានៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ  ក្នុងនោះ មានខ្លះលេងបៀរ ខ្លះឈររញ៉េរញ៉ៃនៅលើចិញ្ចើមផ្លូវជាតិ ហើយក៏មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងអន្តរាគមន៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះទៅអន្តរាគមន៍នាំយកក្រុមក្មេងទំនើងទាំង១១នាក់ខាងលើ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូលធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *