សមាជិកព្រឹទ្ធសភាដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ.ដោយឥតថ្លៃ

កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២២ម្សិលមិញ នេះ ។លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់ថាដោយការចូលរួមចំណែកជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនិងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត និងមានការអនុញ្ញាតពីប្រធានព្រឹទ្ធសភាបានឲ្យលោកស្រីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជាដែលមានអ្នកស្ម័គ្រចិត្តសរុបចំនួន១៦នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន០៦នាក់ ចុះទៅពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ នៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ។

លោកជំទាវបានពាំនាំនូវការសួរសុខពីសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជូនដល់ប្រជាពលរដ្ឋ និងបានអះអាងថាសម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួនគ្រប់ពេលវេលា ។

លោកជំទាវបានថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនលោកយាយ លោកតា នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារនិងសង្គមជាតិ។

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា «យើងទាំងអស់គ្នាគោរពថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលានិងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។ ហើយជាការពិតណាស់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាតម្រូវការចាំបាច់ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយនិងជាតិមាតុភូមិរបស់យើង ។ ដូចនេះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងទាំងអស់គ្នានឹងបោះឆ្នោត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *