សាធារៈជន កំពុងព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ត្រង់ចំណុចភូមិតាមិញ បន្ទាប់ពីមានករណីមានជនអនាមិក ប្រើ.ជំពាមកៅស៊ូបាញ់កញ្ចក់ឡានជាញឹកញាប់

កំពង់ធំ៖ សាធារណជនដែលតែធ្វើដំណើរពេលយប់ កំពុងមានការព្រួយបារម្ភ ត្រង់ចំណុចភូមិតាមិញ ឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំបន្ទាប់ពីមានករណីជនអនាមឹក ប្រើចំពាមលួចឆ្មក់បាញ់កញ្ចក់ឡាន ជាញឹកញាប់។

ប្រភពពីពលរដ្ឋដែលរងការបាញ់កញ្ចក់ឡាននោះឲ្យដឹងថា កាលពីយប់ម៉ោង០៤:២៥នាទី ទៀបភ្លឺថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវពីក្រយា មកកំពង់ថ្ម ហួសលូទី៣ ស្ថិតចម្ងាយប្រមាណ១០០ម៉ែត្រ ពីភូមិតាម៉ិញ ឃុំក្រយា រថយន្ត០១គ្រឿង បានទទួលរងការលួចឆ្មក់បាញ់ ប្រហារដោយគ្រាប់ចំពាម ដែលម្ចាស់រថយន្តនោះបានអះអាងថា ជាចេតនា បាញ់សំដៅមនុស្ស តែឡានលឿន ធ្វើឲ្យខុសគោលដៅ។

ម្ចាស់រថយន្តនោះ បានអះអាងថា ការប្របាញ់ប្រហារ ដោយគ្រាប់ចំពាម នៅកន្លែងនោះ មិនមែនទើបតែកើតឡើង លើរថយន្តគាត់នោះទេ គឺបានកើតច្រើនករណីមកហើយ ទៅលើរថយន្តផ្សេងៗទៀត គឺអ្នករងគ្រោះទាំងនោះ បានឆាតមកគាត់ នៅពេលដែលគាត់បង្ហោះហេតុការណ៍នេះឡើងផងដែរ។

លោកវរៈសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះថាពិតជាមានករណីបាញ់ប្រហារដោយគ្រាប់ជំពាម ពីសំណាក់ជនអនាមឹកទាំងនោះពិតប្រាកដមែន។ ពេលនេះ លោកកំពុងបញ្ជាឲ្យកម្លាំងតាមគោលដៅ ចុះស្រាវជ្រាវ  រកមុខសញ្ញាជនបង្កទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជាមួយគ្នានោះដែរលោកអធិការស្រុកសន្ទុក សូមអំពាវនាវឲ្យជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង ដើម្បីកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ទទួលបានមូលដ្ឋាន បញ្ជាក់ច្បាស់លាស់ ក្នុងការស្រាវជ្រាវកំណត់រកមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *