ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូងខេត្ត

កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ការិយាល័យ ប្រឆាំងគ្រឿងញៀន  នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបញ្ជូនជនសង្ស័យចំនួន៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ន​នូវសារធាតុញៀន។

នៅថ្ងៃទី ២៥ ខែ កុម្ភៈ  ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣៥ នាទី កម្លាំង ជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន  សហការ ជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកត្បែងមានជ័យ និង កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំប្រមេ  ធ្វើការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឫ ជួញដូរ  និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ  អ៊ាម  នេសាន ស្ថិតក្នុងភូមិបុស្សធំ  ឃុំប្រមេ  ស្រុកត្បែងមានជ័យ  ខេត្តព្រះវិហារ ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់  ដែលមានឈ្មោះដូចខាងក្រោម៖

1-ឈ្មោះ អ៊ាម នេសាន ភេទ ប្រុស  អាយុ  ៣៣ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរកសិករ  រស់នៅ ភូមិបុស្សធំ  ឃុំប្រមេ ស្រុកត្បែងមានជ័យ  ខេត្ត ព្រះវិហារ។ (មុខសញ្ញាជួញដូរ )

2-    ឈ្មោះ  ថាន់ ធា  ភេទ ប្រុស  អាយុ៤១ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  រស់នៅ ភូមិបុស្សធំ  ឃុំប្រមេ  ស្រុកត្បែងមានជ័យ  ខេត្តព្រះវិហារ។ (មុខសញ្ញាប្រើប្រាស់)

3-    ឈ្មោះ  ស៊ាន  អរ  ភេទប្រុស  អាយុ ២៨ ឆ្នាំ  ជនជាតិខ្មែរ  រស់នៅ ភូមិបុស្សធំ  ឃុំប្រមេ  ស្រុក ត្បែងមានជ័យ  ខេត្តព្រះវិហារ  ។ (មុខសញ្ញាប្រើប្រាស់) ។ បានធ្វើការដកវត្ថុតាងនិងសម្ភារចាប់យករួមមាន ÷

-ម្សៅក្រាមពណ៌ សថ្លា ប្រភេទមេតំហ្វេតាមីន  (ICE)  ចំនួន៧១កញ្ចប់តូច  ស្មើនឹងទម្ងន់១២៦.៥៩ក្រាម ។

-ទូរសព្ទចំនួន  ០៣ គ្រឿង

-បារីអេឡិចត្រូនិច ០១  ដើម

-លុយ ចំនួន  ១៧០.០០០.០រៀល

-សម្ភារៈវេចខ្ចប់និង ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារធ្វើការចងក្រងសំណុំរឿបបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *