បុរស ម្នាក់ បាន បើករថយន្ត បា ឡែ ន មួយគ្រឿង លឿន ខ្លាំងពេក ជ្រុល ទៅបុក ពីក្រោយរថយន្ត កុងតឺន័រ បណ្តាល ឲ្យ រថយន្ត បង្ក ខូច ខាតផ្នែកខាងមុខទាំងស្រុង

ភ្នំពេញៈ  បុរស ម្នាក់ បាន បើករថយន្ត បា ឡែ ន មួយគ្រឿង ក្នុង ល្បឿន លឿន ខ្វះ ការប្រុងប្រយ័ត្ន បាន ជ្រុល ទៅបុក ពី ខាងក្រោយ រថយន្ត កុងតឺន័រ យ៉ាងពេញទំហឹង បណ្តាល ឲ្យ រថយន្ត បង្ក រង ការខូចខាត ផ្នែកខាងមុខទាំងស្រុង ។ ចំណែកឯ តៃកុង រថយន្ត វិញ រងរបួស គ្រានុបើ បញ្ជូនទៅ មន្ទីរពេទ្យ ។

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះដែរ បាន កើតឡើង កាលពី វេលា ម៉ោង ០០ និង ១៥ នាទី យប់ ឈានចូល ថ្ងៃ សៅរ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្តោយ ផ្លូវ ២១៧ ក្នុង សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋ នៅជាប់ នឹង កន្លែងកើតហេតុ បាន ឲ្យ ដឹងថា មុនពេល កើតហេតុ គាត់ បានឃើញ រថយន្ត កុងតឺន័រ មួយគ្រឿង ក្បាល ពណ៌ ខៀវ ពាក់ ផ្លាកលេខ ភ្នំពេញ 3F-2025 បើកប ដោយ បុរស ម្នាក់ ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ២១៧ ក្នុងទិសដៅ ពី លិចទៅ កើត ក្នុង ល្បឿន មធ្យម ខណៈ មកដល់ ចំណុចកើតហេតុ បម្រុង នឹង បត់ អែប ចូល កៀន ចិញ្ចើមផ្លូវ ស្រាប់ តែមាន រថយន្ត មួយគ្រឿង ទៀត ម៉ាក កាមរី បា ឡែ ន ពណ៌ ស្ករ ពាក់ ផ្លាកលេខ ភ្នំពេញ 2-AB 0187 បើកបរ ដោយ បុរស ម្នាក់ ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ២១៧ ពីក្រោយ ស្របគ្នា ក្នុងទិសដៅ ពី លិចទៅ កើត ក្នុង ល្បឿន លឿន ជ្រុល ទៅបុក ពីក្រោយ រថយន្ត កុងតឺន័រ យ៉ាងពេញទំហឹង បណ្តាល ឲ្យ រថយន្ត បង្ក ខ្ទេច ទាំងស្រុង ។ ចំណែកឯ ម្ចាស់ រថយន្ត បង្ក រងរបួស ធ្ងន់បញ្ជូនទៅ មន្ទីរពេទ្យ រីឯ តៃកុង រថយន្ត កុងតឺន័រ វិញ រត់គេច ខ្លួន បាត់ក្រោយពេលកើតហេតុ។

ហើយក៍ភ្លាមៗនោះដែរ សមត្ថកិច្ច មូល ដ្ឋា ន សហការ ជាមួយនិង ជំនាញ ចរាចរណ៍ ខណ្ឌដង្កោ ចុះមក ដល់ រួច បាន ទំនាក់ទំនង ទៅខាង ជំនាញ ចរាចរណ៍ ក្រុង ឲ្យ ចុះមក វាស់វែង និង ធ្វើ កំណត់ហេតុ យករថយន្តស្ទូច មក ស្ទូច យក រថយន្ត ទាំង ខាង ទៅ រក្សាទុក នៅ ខាង ជំនាញកា រិ យា ល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការ រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ នៅពេល ក្រោយ ផងដែរ៕ SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *