ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងទៅចំនួន ៧៦៣គ្រួសារ នៅក្នុងស្រុក រវៀងទទួលបានអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈអភិបាលខេត្តព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមការងារ បានបន្តនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជបន្លែ ដែលជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹក ជំនន់នាពេលកន្លងទៅចំនួន ៧៦៣គ្រួសារ ស្ថិតនៅឃុំចំនួន៣ ក្នុងស្រុករវៀង ដែលពិធី នេះបានប្រព្រឹត្តទៅនៅ ៣ទីតាំងផ្សេងៗ គ្នាដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹក នាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូន ប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

ក្នុងឱកាសចុះចែកអំណោយនាពេលនោះ ឯកឧត្តម គីម រិទ្ធី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលសម្តេច ទាំងទ្វេតែងតែគិតគូរ យកចិត្តទុក្ខដាក់ នឹងនឹករលឹកជានិច្ចចំពោះបងប្អូនគ្រប់ៗរូប និងគ្រប់ពេលវេលា បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមបានបន្តថា ទោះបីជាស្បៀងទាំងនេះមិនច្រើនក៏ពិតមែន ប៉ុន្តែអាចជួយ សម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយគ្រា ដែលនេះគឺជាការបង្ហាញពី ការយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែង កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងអស់ ដែល បានជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់នាពេល កន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានជម្រុញទៅដល់អាជ្ញាធរស្រុករវៀង ចុះធ្វើ សកម្មភាពត្រាស់សេផ្លូវមួយខ្សែ ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំរៀបរយ ដែលមានការលំបាកក្នុងការធ្វើដំណើរដែលមានប្រវែងជាង ៤០០០ម៉ែត្រ ពីចំណុចភូមិ សព្រៀង ឃុំរតនៈ ទៅភូមិស្លែងទូល ស្ថិតក្នុងឃុំរៀបរយអោយបានឆាប់ៗនេះ ដើម្បី សម្រួលដល់ការធ្វើដំណើរនិង ដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព អោយបានល្អ និងចូលរួមក្នុងចលនាប្រជាពលរដ្ឋល្អ ដោយរស់នៅ ប្រកបដោយអនាម័យ ចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែបន្លែបង្ការផ្សេងៗ ដើម្បី ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ។ ឯកឧត្តមក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទរបស់រដ្ឋបាលខេត្ត ដើម្បីអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ធ្វើការទំនាក់ទំនងក្នុងពេលដែលបងប្អូនជួប បញ្ហាការលំបាក ក្នុងការដោះស្រាយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងបីឃុំដែលបានទទួលអំណោយនាពេលនោះ រួម មាន ឃុំរក្សាចំនួន ៣៧៤គ្រួសារ ឃុំរតនៈចំនួន ១៨៧គ្រួសារ ឃុំរៀបរយចំនួន២០២ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេះ ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ ០១យួរ ទឹកសុទ្ធអារុណា ០១កេះ និងគ្រាប់ពូជបន្លែរួម ផ្សំចំនួន ៦មុខផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *