ឃាត់ម្តាយនិងកូនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅឃុំភ្នំបាត ស្រុកពញាឮ

កណ្តាល ៖ ជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវបាននគរបាលឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី២៤ខែ វិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង២និង៥០នាទីរសៀល នៅចំណុចសហគមន៍តង់ខៀវ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ហែម គន្ធា ហៅអាតុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន  មានទីលំនៅសហគមន៍តង់ខៀវ ភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរសកម្ម ) និង ២-ឈ្មោះ ជួន ចំរើន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅ សហគមន៍តង់ខៀវ ភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល  ( ជួញដូរសកម្ម ) ។

វត្ថុតាងចាប់យករួមមាន សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ២៤កញ្ចប់(កញ្ចប់ធំ ២២ និង កញ្ចប់តូច ០២ ) ទម្ងន់81 ,11ក្រាម , ឧបករណ៍វេចខ្ចប់ និង ប្រើប្រាស់សារធាតុញៀនមួយចំនួន ,ទូរសព្ទចំនួន ០២ គ្រឿង, ម៉ូតូជាមធ្យោបាយធ្វើសកម្មភាព២ គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខ សៀមរាប 1AN-2229  និង ម៉ាកTODAY គ្មានស្លាកលេខ , ដាវ ចំនួន ០១ ដើមនិង ក្រដាស់ Wing វេរលុយ ចំនួន ០៤ សន្លឹក ។

មន្ត្រីដដែលបន្តថា បន្ទាប់ពីទទួលព័ត៌មានប្រជាពលរដ្ឋថា មានជនសង្ស័យជាម្តាយ និង កូនប្រុស បានធ្វើសកម្មភាពជួញដូរថ្នាំញៀន ជាច្រើនខែមកហើយ នៅក្នងសហគមន៍ដោយមានក្មេងស្ទាវៗ ជិះម៉ូតូ ចេញចូលទៅទិញថ្នាំញៀនទាំងយប់ទាំងថ្ងៃ ហើយថែមទាំងបោះពាក្យសំដីថា «គ្មានអាណា ហ៊ានមកចាប់អញឡើយ»។

ក្រោយពីមានព័ត៌មាននេះ រួចមកកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងប៉ុស្តិ៏រដ្ឋបាល ភ្នំបាត ផ្សារដែក បានចុះដល់កន្លែងកើតហេតុឃាត់ជនសង្ស័យ២នាក់ និង រឹបអូសវត្ថុតាងមួយចំនួន រួចបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *