អភិបាលស្រុកស្ទោង អំពាវនាវអោយពលរដ្ឋក្នុងមូលដ្ឋានត្រូវសហការជាមួយរដ្ឋបាលស្រុក ក្នុងការអភិវឌ្ឍ.ឱ្យមានការរីកចម្រើន

កំពង់ធំ÷ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២   លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះពិនិត្យមើលស្ថានភាពសាងសង់ផ្លូវលេខ២៥៦D និងការរុះរើសំណង់ផ្សេងប៉ះពាល់ចំណីផ្លូវ  ដែលប្រជាពលរដ្ឋសាងសង់សំណង់កន្លងមក ស្ថិតនៅក្នុងភូមិឈើទាល ភូមិកំពង់ចិន និងភូមជីយោគ  ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង  ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះដែរលោក សាយ  គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលបាន អាស្រ័យផល និងសាងសង់សំណង់ផ្សេងៗ នៅអមសង្ខាងដីចំណីផ្លូវនៅទីនេះ ត្រូវជួយសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការរុះរើសំណង់ទាំងនោះ ដើម្បីឲ្យរដ្ឋបាលស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន និងសាងសង់ផ្លូវនានា ជាពិសេសផ្លូវគ្រប់ប្រភេទដើម្បីអភិវឌ្ឍទីរួមស្រុកស្ទោងទាំងមូល។

លោកបានបញ្ជាក់បន្ថែមថា កិច្ចការនេះមិនមែនសម្រាប់តែឃុំកំពង់ចិនត្បូងមួយទេគឺគ្រប់រដ្ឋបាលឃុំក្នុងស្រុកស្ទោង  ត្រូវណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីអភិវឌ្ឍមូលដ្ឋានយើងទាំងអស់គ្នា។

លើសពីនេះលោក សាយ  គឹមឡម ក៏បានជំរុញដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបើកផ្លូវនេះឡើងវិញជាពិសេសត្រូវធ្វើសេចក្តីជូនដំណឹងនិងកិច្ចសន្យា ដល់គ្រប់ម្ចាស់ផ្ទះដែលត្រូវធ្វើការរុះរើ និងសហការឲ្យបានឆាប់រហ័សនិងគ្រប់ៗគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុតិ។

គួរបញ្ជាក់ថាផ្លូវ២៦៥D ក្រាលកៅស៊ូ DBST ប្រវែង១.៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមទទឹង១ម៉ែត្រ សងខាង ចន្លោះគឺឡូម៉ែត្រ០០+០០០ ដល់គឺឡូម៉ែត្រ០១+៧០០ ស្ថាបនាលូទោលមុខកាត់១ម៉ែត្រ ប្រវែង១០ម៉ែត្រ ចំនួន ០៣កន្លែង និងលូប្រអប់មុខពីរ ប្រវែង១០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់៣ម៉ែត្រ ចំនួន០១កន្លែង ស្ថិតក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ត កំពង់ធំ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *